ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាល ជាមួយទាហាន កងពលធំអន្តរាគមន៍លេខ២ និងយោធភូមិភាគទី៤
សៀមរាប ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤–
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហានកងពលធំអន្តរាគមន៍លេខ២ និងយោធភូមិភាគទី៤ ដែលប្រព្រឹត្តនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។