កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex™) ទាំងអស់ប្រចាំប្រទេសកម្ពុជានឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជន (Customer Appreciation Day) ក្នុងគោលបំណងដើម្បីគោរព និងថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែជ្រើសរើសផលិតផល និងសេវាកម្មរបស់ស្ថានីយប្រេងឥន្ធន:កាល់តិចអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងអបអរសាទរដល់កិច្ចសហប្រតិបត្តិការជាអន្តរជាតិជាមួយនឹងក្រុមហ៊ុន...