ករណី ឆ-បោ-ក ប្រាក់ ៧ លានដុល្លារ! សមត្ថកិច្ចប្រាប់ ល្បិ-ច-ជ-ន ល្មើស និងឱ្យពលរដ្ឋប្រយ័ត្ន កុំ លោ-ភ-ល-ន់…!!
✍️ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិស្បែកខ្មៅចំនួន២នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការឆបោកប្រាក់ ចំនួន៧លានដុល្លារពីជនរងគ្រោះដែលជាជនជាតិខ្មែរ។ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ពីការបង្រ្កាបករណីល្មើសនេះ ព្រមទាំងបានរៀបរាប់លម្អិត ពីល្បិចបោកប្រាស់របស់ក្រុមជនល្មើសផង។...