សម្តេចតេជោ ហ៊ុន សែន រំលឹករឿងមន្ត្រីថៃជាន់ខ្ពស់ម្នាក់ ដែលយកកម្ពុជាធ្វើជាសត្រូវ ហើយចង់សម្រុកចូលវ៉ៃយកអង្គរវត្តដូរនឹងប្រាសាទព្រះវិហារ, សម្តេចថាយុទ្ធសាស្ត្រនេះនឹងត្រូវវ៉ៃផ្តាច់ដោយទ័ពកម្ពុជាតែម្តង
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកអំពីក្បួនសឹក ក្នុងការវាយតទល់ជាមួយទាហានថៃ ក្នុងសង្គ្រាមដណ្តើមប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨។ សម្តេចបានរំលឹកថា ពេលនោះ មានមន្ត្រីថៃជាន់ខ្ពស់ម្នាក់ឈ្មោះ សិទ្ធិ លីមថងគុល ចង់វ៉ៃសម្រុកចូលដើម្បីដណ្តើមយកប្រាសាទអង្គវត្តរបស់ខ្មែរ ដើម្បីដូរយកប្រសាទព្រះវិហារដែលក្បែរព្រំដែន...