Month: August 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកនៅ សំបូរ និងលោកស្រី យ៉ង អិត

ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកអនុសេនីយ៍ត្រី នៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាទីស្រលាញ់ដ៏ជ្រាលជ្រៅ!

ក្រុមការងារ អាវុធហត្ថខណ្ឌព្រែកព្នៅ ឧបត្ថម្ភអំណោយដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចាត់ក្រុមការងារប្រគល់អំណោយដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,២៦០,០០០រៀល,...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំការងារប្រចាំឆមាសទី១ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. ………

រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា...

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាល ជាមួយទាហាន​ កងពលធំអន្តរាគមន៍លេខ២ និងយោធភូមិភាគទី៤

សៀមរាប ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤– ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល នាយទាហាន​ នាយទាហានរង និងពលទាហានកងពលធំអន្តរាគមន៍លេខ២...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ ………………..

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ……………….. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្រុមជ្រុលនិយម បានធ្វើសកម្មភាពបំផុសចលនាប្រឆាំងរាជរដ្ឋាភិបាល តាមបណ្ដាញទំនាក់ទំនងសង្គម ដោយពីដំបូងបានអូសទាញយុវជនក្នុង និងក្រៅប្រទេស ឱ្យជំទាស់នឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងទាំងអស់ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេស ដែលបានអនុវត្តតួនាទី និងភារកិច្ចថែរក្សា...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ

  បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង,...

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុក និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សា​ស្រុក និងក្រុមការងារ បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពកុមារ​ឈ្មោះ អឿន ប៊ុនធីម ភេទ ប្រុស អាយុ៥ឆ្នាំ ស្ថិតនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្លាប់ដោយសារឆក់ខ្សែភ្លើងកាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។

ក្នុងឱកាសនោះលោក អភិបាលស្រុកក៏បាននាំយកនូវអំណោយជូនដល់គ្រួសារសពរួមមាន៖ -អង្ករចំនួន២បេ ស្នើនឹង៥០គីឡូក្រាម -ទឹកត្រីចំនួន ២យួរ -ថវិកាចំនួន ៧០០.០០០ម៉ឺនរៀល ក្នុងនោះមានថវិកាឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃចំនួន ៥០០.០០០ម៉ឺនរៀល និងថវិកាលោកអភិបាលស្រុកចំនួន...

ព័ត៌មានផ្សេងៗ