WPS 168

បុសរសវ័យជំណាស់ម្នាក់លូនចូលចាប់ត្រីក្នុងលូឈ្លក់ទឹកស្លាប់ រហូតធុំក្លិនស្អុយទៅហើយទើបបង្កការភ្ញាក់ផ្អើល

បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់លូនចូលក្នុងលូចាប់ត្រី តែជាអកុសលបានឈ្លក់ទឹកស្លាប់ តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ព្រោះរាល់ដងជនរងគ្រោះតែងតែចូលចាប់ត្រីបែបនេះរហូតមក លុះដល់ពេលបាត់ខ្លួនធុំក្លិនស្អុយភាយៗបាត់ទៅហើយទើបបង្កការភ្ញាក់ផ្អើលពេញភូមិ។ហេតុការណ៏នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរគគី ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ តាមប្រភពពីប្រជាពលរដ្ឋម្នាក់រស់នៅក្នុង...

ពិតជាខ្លាំងបោះគេមែនបុកគេហើយបង្កហិង្សាទៀត!នារីជនជាតិចិនម្នាក់ស្ថានភាពស្រវឹងបើករថយន្តស៊េរីទំនើបមកបុកប៉ះម៉ូតូកង់បីពីក្រោយបណ្ដាលឱ្យធ្លាក់មនុស្សពីលើម៉ូតូកង់បីដួលបោកក្បាលរងរបួសធ្ងន់..

ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយនារីជនជាតិចិនបើករថយន្តស៊េរីទំនើបមកបុកប៉ះជាមួយនឹងម៉ូតូកង់បីពីក្រោយបណ្ដាលឲ្យមានមនុស្សធ្លាក់ពីលើម៉ូតូកង់បីជួលបោកក្បាលរងរបួសធ្ងន់ភ្លាម‌ៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកនារីជនជាតិចិនអ្នកបើកបររថយន្តធ្វើកាយវិការច្រងេងច្រងាងហើយថែមទាំងស្រែកឡូឡាផ្អើលគេផ្អើលឯងរកចាប់យកទូរស័ព្ទរបស់(អ្នកសារព័ត៌មាន)ថែមទៀត។ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២២ តាមបណ្តោយវិថីឯករាជ្យផ្លូវលេខ ១០០ ទាល់មុខនិង សាលាបឋមសិក្សានិងអនុវិទ្យាល័យ តេជោហ៊ុនសែនកម្មករ ស្ថិតនៅក្នុងភូមិ០៤...

កាន់តែស្រណោះណាស់ លោកអើយ! ទម្លាយប្រវត្តិតុក្កតាពណ៌ផ្កាឈូក ដែលគេបានដាក់ក្នុងមឈូស របស់ Tangmo

ថៃ៖ រឿងរ៉ាវហេតុកើតឡើងចំពោះតារាសម្តែងស្រី Tangmo Nida នៅតែជាករណីដែលមហាជនជាច្រើនកំពុងយកចិត្តទុកដាក់ និងតាមដានលើបញ្ហាប្រព័ន្ធយុត្តិធម៌ ។ ចំពោះមូលហេតុនៃការស្លា.ប់របស់តារាសម្តែងស្រី Tangmo ដែលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ ស.ព.របស់នាងបានធ្វើកោសល្យវិច័យលើកទី២ បើតាមការទម្លាយពីម្តាយរបស់...

ក្រោយដាច់ស្រេចពី អម្ពរ ទេវី ពេជ្រ ភារុណ មិនខ្វល់រកស្នេហ៍ថ្មី សំងំរស់នៅយ៉ាងសាមញ្ញប្រកបអាជីពនេះ

បច្ចុប្បន្ននេះមានតារាជំនាន់ថ្មីរះព្រោងព្រាតពិតមែន ប៉ុន្តែអតីតតារាសម្តែងដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ ពេជ្រ ភារុណ កាលពីជំនាន់ឆ្នាំ ៨០-៩០ នៅតែដក់ជាប់ក្នុងការចងចាំរបស់មហាជនអ្នកគាំទ្រជានិច្ច ព្រោះទេពកោសល្យសម្តែងដ៏ស័ក្តិសម និង ប៉ិនប្រសប់របស់លោក ។ចប្ចុប្បន្ននេះ លោក ពេជ្រ ភារុណ បានលាឈប់ដាច់ពីអាជីពសម្តែងហើយ...

មនុស្ស០២នាក់ស្លា.ប់ ភ្លាមៗនៅនិងកន្លែង ដោយសារជិះម៉ូតូបុករថយន្ដពេញទំហឹង

សៀមរាប: មនុស្ស២នាក់ បានស្លាប់ យ៉ាងអាណោចអាធ័មទាំងព្រឹកព្រលឹម នៅពេលម៉ូតូ១គ្រឿងបានបុកគ្នាជាមួយរយន្តយ៉ាងពេញទំហឹង។នៅវេលាម៉ោង ៨:១០ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពាននាគ ដោយម៉ូតូមួយគ្រឿងបានបុកជាមួយនិងរថយន្ដម៉ាកព្រួស ស្ថិតនៅក្នុងភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ដោយឡែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនក្រោយពីគ្រោះថ្នាក់នេះកើតឡើង។ សូមបញ្ជាកផងដែរថា...

អាជ្ញាធរសិង្ហបុរីឃាត់ខ្លួនមនុស្សចំនួន១៤នាក់ពីបទពាក់ពន្ធ័នឹងការជួញដូរគ្រឿងញៀន

សិង្ហបុរី៖មនុស្សចំនួន១៤នាក់ត្រូវអាជ្ញាធរសិង្ហបុរីចាប់ខ្លួននៅក្នុងដំណើរប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងគ្រឿងញៀននេះបើយោងតាមការិយាល័យណាកូទិកកណ្តាល(CNB)របស់ប្រទេសសិង្ហបុរីបានលើកឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ខែមីនានេះ។នៅក្នុងការចុះប្រតិបត្តិការនោះដែរអាជ្ញាធររកឃើញសារធាតុកូកាអ៊ីនទម្ងន់២៨០ក្រាមកញ្ឆាទម្ងន់៥៤ក្រាមថ្នំាគ្រាប់គ្រវី៣៣គ្រាប់ហើយនិងសារធាតុអាចផ្សំកើតទៅជាគ្រឿងញៀនទម្ងន់២៤៥ក្រាមទៀត។ តាមសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយសិង្ហបុរីដដែលបានលើកឡើងបន្តទៀតថាជនសង្ស័យទំាងអស់នោះរួមមានជនជាតិសិង្ហបុរីចំនួន៧នាក់ជនបរទេសមានអាយុចាប់ពី២៨ឆ្នំាទៅ៦១ឆ្នំាចំនួន៧នាក់។ដោយយោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសសិង្ហបុរីបានចែងថាប្រសិនបើបុគ្គលណាម្នាក់ត្រូវគេរកឃើញថាមានកំហុសជួញដូរគ្រឿងញៀនមានទម្ងន់ច្រើនជាង៣០ក្រាមបុគ្គលនោះអាចនឹងប្រឈមមុខទៅនឹងទោសប្រហារជីវិត៕

«ប៉ូ-និង រ៉ូប៊ឺត» ទៅបួសនៅនិគ្រោធ តម-បន់ស្រន់ធ្វើបុណ្យឲ្យ «Tangmo»

បន្ទាប់ពី «ព្រះយ៉ាន់វិកល» ឬ «ព្រះអង្គឧត្តន សិរិសារ៉ូ» ជាព្រះចៅអធិការវត្តថាម៉ៃ ខេត្តសាមុតសាខន បានរៀបចំពិធីបួសជាយោគ ឬព្រាហ្មណ៍បានបួសព្រះនេត្រព្រះសម្រាប់លោក “Po Tanuphat ” និង “Robert Paiboon...

អាម៉េរិក ‘មិនចាប់អារម្មណ៍’ រឿងផ្ទុះសង្គ្រាមលោកលើកទី៣

វ៉ាស៊ីនតោន៖ លេខាធិការសារព័ត៌មានរបស់លោក Biden និយាយថា ទោះបីជាមានការអង្វររបស់ Zelenskyទៅកាន់សភាក៏ដោយគោលនយោបាយប្រឆាំងនឹងតំបន់គ្មានការហោះហើរនៅអ៊ុយក្រែនមិនផ្លាស់ប្តូរទេព្រោះទង្វើបែបនេះនឹងមានហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានសង្រ្គាមកាន់តែទូលំទូលាយជាមួយរុស្ស៊ីហើយវាអាចនឹងបង្កទៅជាសង្រ្គាមលោកលើកទី៣ប្រសិនបើអាម៉េរិកនឹងសម្ព័ន្ធមិត្តលើកទ័ពទៅជួយអ៊ុយក្រែន។អ្នកនាំពាក្យសេតវិមានលោកJenPsakiបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា”ដូចដែលយើងបាននិយាយពីមុនតំបន់គ្មានការហោះហើរមួយនឹងតម្រូវឱ្យមានការអនុវត្ត”។យើងអាចនឹងសម្រេចចិត្តដោយបង្ខំបាញ់ទម្លាក់យន្តហោះរុស្ស៊ីប្រសិនបើមានការហោះហើរឆ្លងកាត់តំបន់ហាមឃាត់។លោកស្រីបន្តថា៖«យើងមិនចាប់អារម្មណ៍ក្នុងការចូលទៅក្នុងសង្គ្រាមលោកលើកទី៣ទេ។លេខាធិការសារព័ត៌មានបាននិយាយថា Biden បានមើលសុន្ទរកថារបស់ Zelensky ហើយបានរកឃើញថាវា “រុស្សីកំពុងងប់ងល់និងអំណាច”ប៉ុន្តែប្រធានាធិបតីអាមេរិកធ្វើការសម្រេចចិត្ត”តាមរយៈprismនៃសន្តិសុខជាតិរបស់អាមេរិកផ្ទាល់” ។ ទន្ទឹមនឹងនេះលោកZelenskyបាននិយាយទៅកាន់សមាជិកសភាតាមរយៈតំណភ្ជាប់វីដេអូដោយប្រដូចវិបត្តិបច្ចុប្បន្ននៅអ៊ុយក្រែនទៅនឹងការវាយប្រហារនៅខែធ្នូឆ្នាំ១៩៤១របស់ប្រទេសជប៉ុនលើកំពង់ផែ Pearl Harbor...

ជប៉ុនរងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ ដាច់ចរន្តអគ្គិសនី២លានគ្រួសារ និងរលកយក្សស៊ូណាមិតូចមួយបានវាយប្រហារតាមឆ្នេរសមុទ្រ។

ការរញ្ជួយដីដ៏ខ្លាំងបានអង្រួនតំបន់ Tohoku របស់ប្រទេសជប៉ុន បណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ខណៈពេលដែលអាជ្ញាធរបានព្រមានអំពីរលកយក្សស៊ូណាមិដែលអាចកើតមាននៅតាមឆ្នេរសមុទ្រ។ ថ្មីៗនេះ មានសេចក្តីរាយការណ៍មកថា រលកតូចៗបានរំកិលទៅឆ្នេរសមុទ្រ។ទីភ្នាក់ងារសារព័ត៌មាន BBCបានរាយការណ៍ថាគ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតនៃតំបន់ Tohoku របស់ប្រទេសជប៉ុន។ នៅវេលាម៉ោងប្រមាណ ១១៖៣៦នាទីយប់ ថ្ងៃពុធ ទី១៦...

អីក៏ចិត្តអាក្រក់យ៉ាងនេះ!ប្តីប្រពន្ធ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីវាយធ្វើបាបកូនពីរនាក់ឱ្យរងរបួស

ខេត្តកំពង់ស្ពឺ៖សូមបញ្ឈប់ការប្រើហិង្សាលើកុមារបន្តទៀតទៅព្រោះវាជាអំពើខុសច្បាប់!ជាក់ស្តែងដូចជាករណីនេះអ៊ីចឹងប្តីប្រពន្ធពីរនាក់រួមគ្នាវាយធ្វើបាបកូនបង្កើតនិងកូនដើមខ្លួនឯងបណ្តាលឱ្យរងរបួសពេញខ្លួនត្រូវកម្លាំងនគរបាលក្រុងច្បារមនឃាត់ខ្លួនយកទៅសាកសួរ។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២២នៅចំណុចផ្ទះជួលក្នុងភូមិសា្វយក្រវាន់ សង្កាត់ស្វាយក្រវាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺ។លោកអ៊ូចហៀងអធិការនគរបាលក្រុងច្បារមនបានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីឈ្មោះហែម វិរៈ (ហៅឡូ) អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះឡាត់ ស្រីពៅ អាយុ៤៥ឆ្នាំ ពីបទពួកគេបានធ្វើសកម្មភាពវាយធ្វើបាបកូនរបស់ខ្លួនឱ្យរងរបួសធ្ងន់ពេញខ្លួន ដែលពួកគេបានប្រព្រឹត្តកាលពីរសៀលថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២។ ក្មេងប្រុសរងគ្រោះដែលត្រូវម្តាយចុងវាយធ្វើបាបឱ្យរងរបួសពេញខ្លួននោះម្នាក់ឈ្មោះភ័ណ្ឌ វីរៈបញ្ញា...

ព័ត៌មានផ្សេងៗ