បុសរសវ័យជំណាស់ម្នាក់លូនចូលចាប់ត្រីក្នុងលូឈ្លក់ទឹកស្លាប់ រហូតធុំក្លិនស្អុយទៅហើយទើបបង្កការភ្ញាក់ផ្អើល
បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់លូនចូលក្នុងលូចាប់ត្រី តែជាអកុសលបានឈ្លក់ទឹកស្លាប់ តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ព្រោះរាល់ដងជនរងគ្រោះតែងតែចូលចាប់ត្រីបែបនេះរហូតមក លុះដល់ពេលបាត់ខ្លួនធុំក្លិនស្អុយភាយៗបាត់ទៅហើយទើបបង្កការភ្ញាក់ផ្អើលពេញភូមិ។ហេតុការណ៏នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរគគី ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
តាមប្រភពពីប្រជាពលរដ្ឋម្នាក់រស់នៅក្នុង ភូមិកើតហេតុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ពេលដែរគាត់ដើរកាត់ចំណុចកើតហេតុខាងលើ មានធំក្លិនស្អុយភាយចេញពីលូកាត់ទើបប្រាប់អ្នកភូមិ ឲ្យរាយការណ៍ប្រាប់សមត្ថកិច្ច។លុះដល់ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានចុះមកពិនិត្យមើលជាក់ស្តែង ទើបដឹងថាមានសពមនុស្សនៅក្នុងលូ ស្លាប់ប្រហែល៤ថ្ងៃមកហើយ ។ក្រោយពីមានការភ្ញាក់ផ្អើល សមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅកាយទាញសពយកចេញពីលូ ពិនិត្យទើបដឹងថាជនរងគ្រោះឈ្លក់ទឹកស្លាប់ពិតប្រាកត់មែន មិនពាក់ព័ន្ធការណីឃាតកម្មឡើយ ។បន្ទាប់ពីពិនិត្យរួចហើយ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕