មនុស្ស០២នាក់ស្លា.ប់ ភ្លាមៗនៅនិងកន្លែង ដោយសារជិះម៉ូតូបុករថយន្ដពេញទំហឹង

Spread the love

សៀមរាប: មនុស្ស២នាក់ បានស្លាប់ យ៉ាងអាណោចអាធ័មទាំងព្រឹកព្រលឹម នៅពេលម៉ូតូ១គ្រឿងបានបុកគ្នាជាមួយរយន្តយ៉ាងពេញទំហឹង។នៅវេលាម៉ោង ៨:១០ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពាននាគ ដោយម៉ូតូមួយគ្រឿងបានបុកជាមួយនិងរថយន្ដម៉ាកព្រួស ស្ថិតនៅក្នុងភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ដោយឡែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនក្រោយពីគ្រោះថ្នាក់នេះកើតឡើង។

សូមបញ្ជាកផងដែរថា ករណីនេះកើតឡើងដោយរថយន្តម៉ាកព្រួស ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2BD 7208 បានបើកបុកម៉ូតូ ម៉ាកស្គុបពី ពាក់ស្លាកលេខ សៀមរាប1AK 3416 មួយគ្រឿង បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់ស្លាប់។ សមត្ថកិច្ចបានឲ្យដឹងថា ជាបណ្តោះអាសន្នសាកសពបានដឹកទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្តដើម្បីស្រាវជ្រាវរកគ្រួសារសាច់ញាតិនៃសាកសព។ចំណែកឯជនសង្ស័យជាអ្នកបើកបររថយន្តត្រូវបានប៉ូលិសឃាត់ខ្លួនបាននៅកន្លែងកើតហេតុ ដើម្បីបញ្ជូនយកទៅស្នងការគរបាលខេត្តសៀមរាបអនុវត្តតាមផ្លូវច្បាប់៕

About The Author

ព័ត៌មានផ្សេងៗ