ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពពិធីបញ្ចុះបឋមសីលាសាងសង់សាលមហោស្របគោកធ្លក និងរៀបចំហ្វឹកហាត់ឈរផែនក្នុងពិធីអបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ឆ្នាំ១៩៩៣ – ១៤ កក្កដា ឆ្នាំ២០២៤) ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។
អញ្ជើញអមដំណើរលោកនាយឧត្តមសេនីយ៍មេបញ្ជការ មានលោកមេបញ្ជាការរង នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យ និងលោកនាយក នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលផងដែរ។