បុរសម្នាក់ខឹងប្រពន្ធរត់ចោល០៣ថ្ងៃ សង្ស័យតែមានប្រុសថ្មី បានយកសាំងចាក់ដុតនៅមុខបន្ទប់ជួល
ភ្នំពេញ: នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ មានបុរសម្នាក់ខឹងប្រពន្ធរត់ចោល សង្ស័យមានប្រុសថ្មី បានទិញសាំងដុតអីវ៉ាន់ខ្លួនឯង នៅមុខបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅបន្ទប់ជួលជាន់ទី០៣ ភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។បុរសខាងលើមានឈ្មោះ សុត ភក្តី អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិចម្ការឪឡឹកទី១ សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យចំណែកប្រពន្ធនៅខេត្តប៉ៃលិន ។យោងតាមប្រភពព័ត៌មានពីបុរសខាងលើនោះបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានផឹកស៊ីអស់ស្រា៤កំប៉ុងដោយតូចចិត្តនឹងប្រពន្ធរត់ចោល៣ថ្ងៃមកហើយសង្ស័យតែមានប្រុសថ្មីហើយគាត់ទៅផ្ទះវិញបានទិញសាំងកន្លះលីត្រដើម្បីដុតអីវ៉ាន់គាត់នៅ ខាងមុខ បន្ទប់ជួលជាន់ទី៣ ហើយមុនគាត់ដុតបានបង្ហូរទឹកដាក់ក្នុងធុង ដើម្បីទុកពន្លត់ហើយ ខណ:ពេលឆាប់ឆេះយ៉ាងខ្លាំងគាត់បាន យកទឹកមកពន្លត់ភ្លាមៗ នឹងរៀបចំអីវ៉ាន់មួយចំនួនចេញទៅស្រុកវិញទាំងយប់ ។
ប្រភពដដែលបន្តទៀតថាខណ:ពេលគាត់ដុតនៅមុខបន្ទប់ជួលគឺប្អូនថ្លៃនឹងអ្នកស្រុកភូមិមកធ្វើការជាមួយនៅក្នុងបន្ទប់ជួលមាន ការភិតភ័យយ៉ាងខ្លាំង ដោយសារភ្លើងឆេះខាងមុខបន្ទប់ជួល ។ ចំណែកប្រជាពលរដ្ឋជុំវិញ កន្លែងកើតហេតុ មានការភ័យយ៉ាងខ្លាំង ព្រោះខ្លាចរាលដាលដល់ផ្ទះជួលជាប់ៗគ្នាជុំវិញកន្លែងកើតនោះ ។ ភ្លាមៗនោះដែរពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះមកឃាត់ជនបង្កដុតមុខបន្ទប់ជួលខាងលើភ្លាមៗ ។នៅក្រោយពេលកើតហេតុ ជនបង្កដុតមុខបន្ទប់ជួលខាងលើ ត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕