ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង ត្រូវបានអគ្គិភ័យឆេះសន្ធោសន្ធៅ បន្ទាប់ពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំបាយ

Spread the love

កំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង ត្រូវបានអគ្គិភ័យឆេះសន្ធោសន្ធៅ បន្ទាប់ពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំបាយ ហេតុការណ៍ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅ ភូមិកំពុងបាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សមត្ថិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋ ហង់ ហាន ដាក់ដាំបាយ នឹងចង្រ្កាន្តហ្គាស់ ពេលដែលកំពុងដាំក៏ស្រាប់តែផ្ទុះកំប៉ុងហ្គាសខ្ទាតចេញពីចង្រ្កាន្តបណ្តាលឱ្យឆាបឆេះសន្ធោសន្ធៅតែម្តង។ ភ្លាមៗនោះរថន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកជលគិរី បានចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ ទប់ស្កាត់មិនឱ្យឆេះរាលដាលបន្តទៀត។សមត្ថកិច្ចបានបន្តករណីអគ្គិភ័យបានបាញ់ទឹកពន្លត់អស់១០រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍ ករណីមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ ប៉ុន្តែបានបង្ករឱ្យខូចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋស្ទើរទាំងស្រុង ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានចំនួន៩ខ្នង ក្នុង៦ខ្នងឆេះទាំងស្រុង ចំណែក៣ខ្នងទៀត រងផលប៉ះពាល់៕

About The Author

ព័ត៌មានផ្សេងៗ