ស្លា.ប់ ១នាក់ របួសធ្ងន់ ១នាក់ ក្នុងគ្រោះអគ្គិភ័យនៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ មានរណីអគ្គិភ័យមួយបានកើតឡើងនៅម៉ោង ១:២០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិទី១(ប្រទាលពរ) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសម្លាប់មនុស្ស១នាក់ និងរបួសធ្ងន់ ១នាក់ និងបំផ្លាញផ្ទះអស់ទាំងស្រុង។លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីអគ្គិភ័យឆាបឆេះនេះមានឈ្មោះ សយ សៀ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅចំណុចកើតហេតុ ឆេះផ្ទះមួយខ្នង ទំហំ៧ម៉ែត×៨ម៉ែត ធ្វើពីឈើលើថ្មក្រោម ប្រក់ហ្ស៊ីបប្រូ។ ក្នុងករណីនេះបានសម្លាប់កូនស្រីរបស់ម្ចាស់ផ្ទះម្នាក់ឈ្មោះ សូត ចាន់រ៉ី អាយុ១៦ឆ្នាំ និងរបួសធ្ងន់កូនប្រុសម្នាក់កំពុងសង្គ្រោះបន្ទាន់។
ជុំវិញករណីឆាបឆេះនេះ សមត្ថកិច្ចជំនាញ បាននិងចុះពិនិត្យ ហើយបានសន្និដ្ឋានបឋមថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយបង្កជាអណ្តាតភ្លើងឆាបឆេះពេលដែលម្ចាស់កំពុងដេកលង់លក់ ពេលភ្ញាក់ដឹងខ្លួនភ្លើងឆេះពេញទំហឹងទើបមិនអាចជួយបាន និងបង្កឱ្យមានអ្នកស្លាប់ និងរបួស៕