បុរសជនជាតិ២នាក់ ជួលកង់បី ដឹកសពជនជាតិចិនម្នាក់ យកទៅប្លុងចោលវត្តស្ទឹងមានជ័យ ផ្អើលសមត្ថកិច្ចចុះទៅសាកសួរនិងពិនិត្យ

Spread the love

ភ្នំពេញ៖សពបុរសជនជាតិចិនម្នាក់ត្រូវបានជនជាតិចិនដូចគ្នាដឹកតាមកង់បីឥណ្ឌាចេញពីផ្ទះសំណាក់មួយកន្លែង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នាំយកទៅបរិវេណតម្កល់សពវត្តស្ទឹងមានជ័យ តាំងពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ទាំងមិនបានឲ្យសមត្ថកិច្ចឬអាជ្ញាធរដឹងតែត្រូវបានគណៈកម្មការវត្តមិនហ៊ានទទួល,រាយការណ៍ទៅសមត្ថកិច្ចទើបភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃដដែលនេះ ចុះទៅសាកសួរនិងពិនិត្យ នៅបរិវេណវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។សពជនរងគ្រោះជាជនជាតិចិនភេទប្រុសអាយុជាង២០ឆ្នាំស្នាក់នៅជាក្រុមនៅផ្ទះសំណាក់ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមអ្នកបើកម៉ូតូកង់បី ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AC-9024 បានឲ្យដឹងថា គាត់ក៏មិនដឹងថា ជនជាតិចិនម្នាក់នេះស្លា.ប់ដែរដែលមុនកើតហេតុមានជនជាតិចិនគ្នា៣នាក់ក្នុងនោះមានម្នាក់មានកន្សែងគ្របលើក្បាលហៅគាត់ឲ្យដឹកហើយជនជាតិចិនម្នាក់ចេះតែចង្អុលប្រាប់ផ្លូវដល់ទីបំផុតចង្អុលឲ្យចូលបរិវេណវត្តស្ទឹងមានជ័យ កេះខ្នងប្រាប់ថា ជនជាតិចិនម្នាក់ស្លា.ប់ទៅវិញ ។តែបើតាមរយៈអ្នកបកប្រែវិញ បានឲ្យដឹងថា ជនជាតិចិនទាំង៣នាក់ មុនកើតហេតុ បានហៅម៉ូតូកង់បីជិះ ចេញពីផ្ទះសំណាក់នៅ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើរស្វែងរកគ្នាគេផ្សេងទៀត ដែលបានណាត់គ្នា មើលផែនទីកំណត់គោលដៅបណ្តើរ ប្រាប់ផ្លូវអ្នកបើកកង់បីបណ្តើរ លុះដល់មុខវត្តស្ទឹងមានជ័យ ស្រាប់តែមានគ្នាគេម្នាក់ ក្នុងចំណោមគ្នា៣នាក់ បានស្លា.ប់ នៅលើម៉ូតូកង់បី ទើបឲ្យដឹកចូលវត្តតែម្តង ។

តែទោះជាយ៉ាងណាក្តី គោលបំណងរបស់ជនជាតិចិន ឬមូលហេតុ ពិតយ៉ាងណានោះ សមត្ថកិច្ចកំពុងសាកសួរ និងពិនិត្យ កោសល្យវិច័យ ជុំវិញការស្លា.ប់របស់ជនជាតិចិនរូបនេះ ថាតើជាករណីអ្វីឲ្យពិតប្រាកដនោះ៕

About The Author

ព័ត៌មានផ្សេងៗ