ស្លាប់ភ្លាមនៅនឹងកន្លែងក្រោយជិះម៉ូតូម្នាក់ឯងត្រូវ រថយន្តបែនដឹកថ្ម បើកឆ្លងផ្លូវបុកនិងកិនពីលើ

Spread the love

ភ្នំពេញ : បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយជិះម៉ូតូម្នាក់ឯងត្រូវរថយន្តបែនដឹកថ្ម បើកឆ្លងផ្លូវ បុកនិងកិនពីលើ។បង្កភ្ញាក់ផ្អើលកាលពីវេលម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៤ ចំណុចភ្លើងស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។អ្នកបើកបរ ឈ្មោះ ដុក ផល្លា អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅ ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកសពមិនទាន់ស្គាល់អត្តសញ្ញាណសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ ។ប្រភពព័ត៌មានឲ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តបែនដឹកថ្ម ម៉ាកហុីយ៉ាន់ដាយ យុីឌុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-7924 បានបើកឆ្លងផ្លូវជាតិលេខ៤ពីជើងទៅត្បូង ចូលការដ្ឋានធ្វើផ្លូវក្រវ៉ាត់ក្រុង ខណៈ ឆ្លងផុតផ្លូវកៅស៊ូហើយ ស្រាប់តែទៅបុកនិងកិនពីលើម៉ូតូ ហុងដា គុបមូល ពណ៌ខៀវ ពាក់ស្លាកលេខ 6189 ភព1 ដែលជិះតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត តាមផ្លូវដីមាត់ប្រឡាយ បណ្តាលអោយ អូសស្លាប់ក្រោមកង់រថយន្ត ភ្លាមៗអ្នកបើកបរត្រូវបានសមត្ថកិច្ចប្រចាំគោលដៅភ្លើងស្តុប ធ្វើករឃាត់ខ្លួនបាននៅនិងកន្លែងតែម្តង ។បច្ចុប្បន្ន សពត្រូវបានដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ប្រគល់ឲ្យការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានី ភ្នំពេញ យកទៅរក្សាទុកនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

About The Author

ព័ត៌មានផ្សេងៗ