ហ៊ានមែន! វា.យប្លន់អ្នកដំណើរពេលយប់ ពេលនេះចាប់បានម្នាក់ហើយ

Spread the love

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នីគ្នាជាង១០នាក់ បានត្រូវនគរបាលប៉ុស្តិ៍ព្រៃសចាប់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាព ដេញវាយប្លន់យកម៉ូតូពីអ្នកដំណើរតាមផ្លូវពេលយប់ ហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍ដែលកំពុងល្បាតឃើញទាន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ នៅចំណុចខាងត្បូងភ្លើងស្តុបទួលពង្រ ស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ជនសង្ស័យខាងលើឈ្មោះ ញឹក ចាន់ណារីអាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយនៅពេលធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩ផងដែរ ។ ចំណែកបក្ខពួកជាច្រើននាក់ទៀតកំពុងរត់គេចខ្លួន ។
រីឯជនរងគ្រោះមាន២នាក់ ដែលម្នាក់ឈ្មោះ ទួន កុសល ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះ អ៊ុន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជាជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួលក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
មន្ត្រីនគរបាលឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៤ទៀបភ្លឺជនរងគ្រោះនិងមិត្តភក្តិមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង គឺម៉ាកស៊ុយហ្សុ៊យគីណិច ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១DF-៥៤៨៦ និងម៉ាកហ្សូ៊ម័រអុិច ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១FZ-២១៥៨ ឌុបចេញពីកន្លែងផឹកស្រាក្រឡុកនៅម្តុំផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រឡប់ទៅផ្ទះជួលនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ប្រភពដដែលបន្តថា លុះពេលទៅដល់ចំណុចខាងលើ ស្រាប់ជួបជនមួយក្រុមមានគ្នាជាង១០នាក់ ជិះម៉ូតូចំនួន៧គ្រឿង ប្រដាប់ដោយដាវកែច្នៃ ដំបង និងច្រវាក់ ដេញវាយកាប់ចាក់ក្រុមជនរងគ្រោះ ។ ប៉ុន្តែការវាយនិងកាប់នោះអត់ត្រូវមនុស្សទេ ត្រូវតែម៉ូតូបណ្ដាលឲ្យដាច់កន្ទុយនិងផ្លាកលេខម៉ូតូស៊ុយហ្ស៊ុយគីណិចរបស់ឈ្មោះ ទួន កុសល បណ្តាលឱ្យដាច់ ទើបជនរងគ្រោះផ្តួលម៉ូតូរត់គេចយករួចខ្លួន ។មន្ត្រីនគរបាលឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៤ទៀបភ្លឺជនរងគ្រោះនិងមិត្តភក្តិមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង គឺម៉ាកស៊ុយហ្សុ៊យគីណិច ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១DF-៥៤៨៦ និងម៉ាកហ្សូ៊ម័រអុិច ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១FZ-២១៥៨ ឌុបចេញពីកន្លែងផឹកស្រាក្រឡុកនៅម្តុំផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រឡប់ទៅផ្ទះជួលនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ប្រភពដដែលបន្តថា លុះពេលទៅដល់ចំណុចខាងលើ ស្រាប់ជួបជនមួយក្រុមមានគ្នាជាង១០នាក់ ជិះម៉ូតូចំនួន៧គ្រឿង ប្រដាប់ដោយដាវកែច្នៃ ដំបង និងច្រវាក់ ដេញវាយកាប់ចាក់ក្រុមជនរងគ្រោះ ។ ប៉ុន្តែការវាយនិងកាប់នោះអត់ត្រូវមនុស្សទេ ត្រូវតែម៉ូតូបណ្ដាលឲ្យដាច់កន្ទុយនិងផ្លាកលេខម៉ូតូស៊ុយហ្ស៊ុយគីណិចរបស់ឈ្មោះ ទួន កុសល បណ្តាលឱ្យដាច់ ទើបជនរងគ្រោះផ្តួលម៉ូតូរត់គេចយករួចខ្លួន ។

About The Author

ព័ត៌មានផ្សេងៗ