ឃាត់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាព (យកកាំដាវកាប់លើជនរងគ្រោះ បែកក្បាលចំហៀងខាងស្ដាំ និងពកក្បាលពីក្រោយ

Spread the love

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ ចំណុច ផ្លូវលំ ក្រុមទី៥ភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះមាស ណារ៉ាក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅ សិស្សស្នាក់នៅផ្ទះលេខ៦១៨ ផ្លូវលំ ក្រុមទី០៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឫស្សីកែវ (រងរបួសក្បាលចំហៀងខាងស្ដាំដេរប្រាំថ្នេរ)។
ជនសង្សយ័ទី១ឈ្មោះមុី មករា ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន អវិជ្ជមានកូវិត១៩។ជនសង្សយ័ទី២ឈ្មោះមុី កុម្ភ: ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខផ្លូវលំភូមិបឹងឈូកសង្កាត់គឺឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ(មានសារធាតុញៀន អវិជ្ជមានកូវិត១៩ ។វត្ថុតាងដកហូត– ដាវចំនួន០១មានប្រវែងប្រាំបីតឹក។

ជនរងគ្រោះឈ្មោះមាសណារ៉ាក់បានចុចទូរសព្ទ័របស់ខ្លួននៅក្នុងផ្ទះឃើញសារសំលេងឌឺដងពីជន់សង្សយ័លុះដល់វេលាម៉ោង១៣និង៥០នាទីថ្ងៃខែឆ្នាំដដែលជនរងគ្រោះក៏បានដើរទៅផ្ទះជនសង្សយ័ដើម្បីសួរនាំ ពេលដើរតាមផ្លូវបានជនសង្សយ័ឈ្មោះមុី មករាក៏ជជែកគ្នាបណ្តាលឲ្យទំនាស់ពាក្យសំដី បានប្រតាយប្រតប់គ្នាជនសង្សយ័ឈ្មោះមុីកុម្ភះ(ត្រូវជាប្អូន)បានឃើញក៏ទាញដាវរត់ចេញពីផ្ទះខ្លួនមកឲ្យ ឈ្មោះមុី មករា ៗបានកាប់ទៅលើជនរងគ្រោះចំនួន០១ដាវ ហើយជនសង្ស័យឈ្មោះមុី កុម្ភៈ បានចាប់ក្បាលជនរងគ្រោះបោកទៅនឹងជញ្ចាំងថ្មរបណ្ដាលអោយជនរងគ្រោះរងរបួសបែកក្បាលចំហៀងខាងស្ដាំនិងពកក្បាលពីក្រោយធ្ងន់ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានប្ដឹងរាយការណ៍មកសមត្ថកិច្ចចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងខាងលើ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅមន្ទីពេទ្យកាលម៉ែត្រ ។

ជនសង្ស័យទាំង០២រួមទាំងវត្ថុតាងដកហូតបានខាងលើកន្លងជំនាញខណ្ឌប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ចូនទៅសាលាតំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

About The Author

ព័ត៌មានផ្សេងៗ