សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលឲ្យប្អូនបង្កើតរងរបួស
កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៏ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលឲ្យរបួសមនុស្សម្នាក់ត្រូវចំក្បាលពីក្រោយ នៅចំណុចភូមិព្រែករុន ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ កុយ នន ភេទប្រុស អាយុ ៤៦ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់ ត្រូវជា(បងបង្កើត)។ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ កុយ ឡេងហាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុត្រូវជា(ប្អូនបង្កើត)។វត្ថុតាងចាប់យក:រួមមាន៖១.កែវថ្លឹងទឹកធ្វើអំពីដេរ៉ាចំនួន០១។២.អង្រែរបុកគ្រឿងចំនួន០១។
នៅថ្ងៃកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយប្អូនប្រុសឈ្មោះ កុយ ត្រាយចំណែកឈ្មោះ កុយ ឡេងហាក់ បានអង្គុយផឹកស្រាបៀរនៅក្នុងផ្ទះតែម្នាក់ឯង ហើយបានស្រែកឡូឡា និងរករឿងបងប្អូននៅក្នុងផ្ទះខណ:ពេលនោះ ជនរងគ្រោះក៏បានស្តីប្រដៅណែនាំឈ្មោះ កុយ ឡេងហាក់ ក៏បានខឹងនឹងជនរងគ្រោះ បានយកអង្រែបុកគ្រឿងមករកវាយ ហើយពេលនោះជនរងគ្រោះបានយកកែវស្ទង់ទឹក(ម៉ែត្រទឹក)កាន់នៅក្នុងដៃសម្រាប់ការពារខ្លួន ហើយពេលនោះឈ្មោះ កុយ ត្រាយ បានចូលទៅឃាត់អ្នកទាំងពីរកុំឲ្យឈ្លោះគ្នារួចហើយឈ្មោះ កុយ ឡេងហាក់ បានស្ទុះទៅក្រឆក់យកកែវស្ទង់ទឹកពីរដៃ ជនរងគ្រោះបានមកវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលចេញឈាម។
ពេលទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយផ្នែកនគរបាលយុត្តិធម៌ស្រុក បានចុះទៅដល់កន្លែងកើតហេតុ បាននាំខ្លួនឈ្មោះ កុយ ឡេងហាក់ មកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការសាកសួរ។ចំណែក ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចិត្តការតាមនីតិវិធី៕
មតិយោបល់