កម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ ឆែកឡានបានចំនួន ១៦៤គ្រឿង និងឆែកម៉ូតូ បានចំនួន ០១គ្រឿង ក្នុងនោះរកឃើញបទល្មើស៣ករណី ឃាត់ខ្លួនមនុស្ស០៣ នាក់ នៅក្រុងព្រះសីហនុ.!

Spread the love

ព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ រកឃើញបទល្មើសចំនួន ០៣ករណី និងឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៣នាក់ ។សកម្មភាពខាងលើនេះ ធ្វើឡើង នៅទីតាំងនៅមុខ បណ្ណាគារឯករាជ ផ្លូវឯករាជ្យ ក្រុង/ខេត្តព្រះសីហនុ ។យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បង្ហាញ ថា នៅយប់ថ្ងៃទី០៧ ខែមីនានេះ កម្លាំងចម្រុះបានចុះត្រួតពិនិត្យ ឬឆែកឡាន បានចំនួន ១៦៤គ្រឿង និងឆែកម៉ូតូ បានចំនួន ០១គ្រឿង ។

របាយការណ៍ដដែល បញ្ជាក់ថា ចំពោះលទ្ធផល នៃការឆែកឆេរ សមត្ថកិច្ច បានរកឃើញ បទល្មើស ចំនួន ០៣ ករណីរួមមាន ៖១- ឆែកឡានរថយន្តពាក់ស្លាកលេខៈ ភ្នំពេញ 2BQ-7770 បើកបរ ដោយជនជាតិខ្មែរ រកឃើញ ម្យ៉ៅស ០១ កញ្ចប់ ដែលសង្ស័យជាសារធាតុញៀន- ថ្នាំកញ្ចប់ពណ៌ក្រហម សញ្ញា play it a gain មួយកញ្ចប់ សង្ស័យសារធាតុញៀន- ថ្នាំកញ្ចប់ពណ៌ទឹកសមុទ្រសញ្ញា Morr Milk មួយកញ្ចប់ សង្ស័យសារធាតុញៀន និងទូរស័ព្ទចំនួន ០២ គ្រឿង ។ ករណីនេះ ទាំងជនសង្ស័យ រួមជាមួយវត្ថុតាង បានប្រគល់ឲ្យអធិការដ្ឋាននគបាលក្រុងព្រះសីហនុ ។២- ឆែករថយន្តស្លាកលេខៈ ភ្នំពេញ 2BN-5888 បានរកឃើញដំបងរលោល់មួយ និងបានប្រគល់ឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ។៣- ឆែកឆេររថយន្តពាក់ស្លាកលេខៈ ភ្នំពេញ 2BR-6797 បានរកឃើញកាំបិទស្ងៀតមួយដេីម ហើយក៏បានប្រគល់ឲ្យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕

About The Author

ព័ត៌មានផ្សេងៗ