សោកស្ដាយ! ទើបចូលនិវត្ដន៍ បាន៣ឆ្នាំជាង តែអាកាសយានិកអ៊ុយក្រែនរូបនេះត្រលប់មកប្រយុទ្ធជាមួយរុស្ស៊ី ត្រូវបានបាញ់ស្លា.ប់ នៅលើផ្ទៃអាកាសតែម្ដង
ទីបញ្ជាការកងទ័ពអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា អ្នកបើកយន្តហោះយោធាអ៊ុយក្រែនរាប់សិបនាក់ដែលបានចូលនិវត្ដន៍ ចាប់ពីតំណែងមេទ័ពរហូតដល់ឧត្តមសេនីយសុទ្ធតែបានវិលត្រឡប់មកប្រយុទ្ធវិញនៅក្នុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិអ៊ុយក្រែនបានចែករំលែកកាលពីថ្ងៃទី 7 ខែមីនាថា អាកាសយានិកជើងចាស់ម្នាក់ក្នុងចំនោមពួកគេគឺជាអ្នកបើកយន្តហោះរបស់កងទ័ពអាកាសអាយុ 53 ឆ្នាំលោក វរសេនីយ៍ឯក Oleksandr Oksanchenko ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធតាមអាកាស។
វរសេនីយ៍ឯកអ៊ុយក្រែនមកពីកងពលតូចអាកាសចរណ៍យុទ្ធសាស្ត្រទី 831 រូបនេះត្រូវបានគេទទួលស្គាល់ថាជាអ្នកបើកយន្តហោះប្រយុទ្ធដ៏អស្ចារ្យ របស់ក្រុមយោធាអាកាស Sierra Hotel Aeronautics ។ ក្រៅពីនោះ វរសេនីយ៍ឯក Oksanchenko ត្រូវបានគេស្គាល់តាមរយៈការបង្ហាញលើខ្លួននៅលើអាកាសនៅក្នុងព្រឹត្តិការណ៍នានា។ ដោយក្នុងនោះក្រសួងការពារជាតិអ៊ុយក្រែនបានកត់សម្គាល់ថាគាត់បានធ្វើការហោះហើរជាង 2,000 ម៉ោងហោះហើរ និងបានធ្វើការសម្តែងនៅក្នុងកម្មវិធីទូរទស្សន៍ដូចជា Slovak International Air Fest, Royal International Air Tattoo និង Czech International Air Fest ។
“ទោះបីជាចាកចេញពីប្រតិបត្ដិការក្នុងការផ្ដល់សេវាកម្មសកម្ម និងចូលរួមឈរជើងបំរុងនៅចុងឆ្នាំ 2018 ក៏ដោយ គាត់បានស្ម័គ្រចិត្តបន្តបម្រើការងារនៅក្នុងក្រុម Ukrainian Flanker Solo Display Team គ្រូបង្វឹក និងជាទីប្រឹក្សា ដោយបានចូលនិវត្ដន៍ផ្លូវការ ជាមួយនឹងការហោះហើរជាលើកចុងក្រោយនៅក្នុងឆ្នាំ 2019 ដែលជារដូវកាលចុងក្រោយសម្រាប់ក្រុម។ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសថា វរសេនីយ៍ឯក Oksanchenko ត្រូវបានប្រគល់ងារជាវីរៈបុរសអ៊ុយក្រែន។