មិនគួរឲ្យជឿ! មនុស្សម្នាជាច្រើននាក់ នាំគ្នាសម្រុកទៅវត្តមួយ ដើម្បីបានបិទមាសពេញផ្ទៃមុខ ព្រោះជឿថា អាចជួយរឿងមួយនេះបាន…

Spread the love

ថៃ៖ ប្រជាជនថៃជាច្រើននាក់បាននឹងកំពុងធ្វើយ៉ាងណាឲ្យជីវភាពរបស់ខ្លួនបានល្អប្រសើរ នឹងមានវិបុលភាពជាមុន បាននាំគ្នា ចូលរួមក្នុងពិធីបុណ្យដ៏ចម្លែកមួយនៅ វត្តសារ៉ាឡី ដែលស្ថិតក្នុងស្រុកមឿងនៃខេត្តNonthaburiដែលមានព្រះសង្ឃជាអ្នកបិទសន្លឹកមាសលើផ្ទៃមុខទាំងស្រុង។ព្រះចៅអធិការវត្តព្រះគ្រូSamunoppadolPiyathammoមានសង្ឃដីកាថាពិធីបិទមាសមុខនេះត្រូវបានគេឲ្យឈ្មោះថាNaNarTongគោលដៅនៃពិធីនេះគឺមានបំណងចង់ដាស់តឿនមនុស្សឱ្យមានការប្រុងប្រយ័ត្នជានិច្ចនិងអនុវត្តនូវសិក្ខាបទទាំងប្រាំរបស់ព្រះពុទ្ធសាសនា។អ្នកចូលរួមត្រូវបានព្រះសង្ឃគូសសញ្ញាអាថ៌កំបាំងគូសលើដៃនិងស្លឹកមាសលាបពេញផ្ទៃមុខដែលប្រជាជនមានជំនឿថា វានឹងនាំមកនូវសុភមង្គលនិងសំណាងល្អដល់ជីវិតរបស់ពួកគេ។ទោះជាយ៉ាងនេះក្តីដោយសារពិធីនេះនៅតែបន្តទទួលបានប្រជាប្រិយភាព ព្រះចៅអធិការដ៏ល្បីល្បាញមួយទៀតនៅខេត្ត Nonthaburi កាលពីថ្ងៃចន្ទ ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យគិតឱ្យបានហ្មត់ចត់ មុននឹងធ្វើពិធីនោះ។

ម្យ៉ាងទៀតព្រះអង្គក៏បានណែនាំឲ្យអ្នកដើរតាមព្រះពុទ្ធសាសនា ធ្វើការគោរពច្បាប់កម្មផល ឧស្សាហ៍ព្យាយាម និងធ្វើអំពើល្អ។នៅរសៀលថ្ងៃច័ន្ទ គណៈអភិបាលខេត្ត Nonthaburi លោក Ratchanantamunee បានទៅលេងនៅវត្ត សារ៉ាឡី ហើយបានសុំឱ្យព្រះចៅអធិការកុំធ្វើពិធីនេះ ហើយត្រូវប្រុងប្រយ័ត្នចំពោះជំងឺ Covid-19។ ព្រះចៅអធិការបានថ្លែងថា លោកនឹងធ្វើតាមសំណើនេះ៕

About The Author

ព័ត៌មានផ្សេងៗ