នគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃ គ្រាន់តែក្របីចូលស៊ីស្មៅក្នុងដីរបស់ខ្លួន ទាញកាំ.ភ្លើ..ងបា..ញ់ម្ចាស់ក្របីឲ្យរបួសធ្ង..ន់

Spread the love

ខេត្តបន្ទាយមានជ័យ ៖ មានករណីប៉ុនប៉ងមនុស្សឃាតមួយ ដែលជនបង្ក ត្រូវបានគេស្គាល់ជាមន្ត្រីនគរបាល០១រូប ទើបនិងពាក់ស័ក្តិ៤កន្លះ មានឋានៈ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃ គ្រាន់តែរឿងសត្វក្របីចូលស៊ីស្មៅក្នុងដីរបស់ខ្លួន ស្រាប់តែទាញកាំភ្លើងបាញ់ម្ចាស់ក្របីនោះ ឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ នាយកដ្ឋានផ្សពផ្សាយអប់រំ ។តាមការឲ្យដឹងពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ករណីហិង្សាដោយចេត នានេះ បានកើតឡើងនៅវេលាម៉ោង០១និង៣៥នាទីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចាក់មួយកន្លែង ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃ មកស្នាក់នៅបណ្តោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាអ្នកស៊ីឈ្នួលមើលសត្វក្របីឲ្យគេប្រហែលជា១០០ក្បាល ។

នគរបាលបានបន្តថា នៅមុនពេលកើតហេតុ ក្របីដែលជនរងគ្រោះឃ្វាលនោះបានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក ពេលនោះជនបង្កជាម្ចាស់បានប្រាប់ឲ្យជនរងគ្រោះដេញក្របីចេញពីក្នុងដីរបស់ខ្លួនកុំឲ្យស៊ីស្មៅព្រោះស្មៅនោះទុកឲ្យសត្វពពែរបស់គេស៊ី ជនរងគ្រោះក៏បានទៅដេញក្របីឲ្យចេញ រួចក៏អង្គុយលេងជាមួយទាហ៊ាននៅក្បែរកន្លែងនោះ ក្រោយមកមិនដឹងជាយ៉ាងម៉េច ជនបង្ក ក៏បានទាញកាំភ្លើងម៉ាកវាំងឡុង (ជាប្រភេទកាំភ្លើងបាញ់សត្វ) បាញ់ទៅលើជនរងគ្រោះចំនួន១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេងបណ្តាល ឲ្យរងរបួសធ្ងន់។ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យរត់គេចខ្លួនបាត់។ជនរងគ្រោះយកទៅព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់ ហើយចំពោះករណីនេះជនបង្កត្រូវកម្លាំងនគរបាលស្រុកអូរជ្រៅ កំពុងតាមប្រម៉ាញ់ចាប់ខ្លួនយកទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់៕

 

About The Author

ព័ត៌មានផ្សេងៗ