ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង

Spread the love

ភ្នំពេញ ៖ ផ្លូវលំ១ខ្សែដែលធ្លាប់តែធ្វើដំណើរលំបាកជាយូរមកហើយនោះ ពេលនេះ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងក្រុមការងារថ្នាក់ខណ្ឌ និងសង្កាត់បានចុះកែប្រែផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រនេះ អោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ដែលជាថវិការរបស់សាលាខណ្ឌ ស្ថិតក្នុងភូមិស្វាយឧត្តម និងភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋាននេះលោក សុខ សម្បត្តិ បានមានប្រសាសន៍ថា យើងអាក់ខាន២ឆ្នាំមកហើយក្នុងការធ្វើផ្លូវជូនប្រជាពលរដ្ឋ ដោយសាររាជរដ្ឋាភិបាលបានចំណាយថវិការលើការប្រយុត្នប្រឆាំងលើជម្ងឺកូវីដ១៩។ ព្រោះថាផ្លូវខូចបន្តិចបន្តួចយើងអាយនូវប្រើប្រាស់បាន តែជីវិតប្រជាពលរដ្ឋគឺសំខាន់ណាស់មិនអាចយកអ្វីមកប្រដូចបានទេ ដូច្នេះហើយទើបរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទប់បាន ហើយគ្រប់គ្រងបានល្អណាស់ ដល់ថ្នាក់ពិភបលោកបានកោដសសើរក្នុងការប្រយុត្នប្រឆាំងដ៍អស្ចាររបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមកនេះ។
លោកបន្តថា ក្នុងខណៈនៃការបោះឆ្នោតឃុំ សង្កាត់ជិតមកដល់ហើយនោះ ប្រជាពលរដ្ឋដែលបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលជាឯកសារសំខាន់សម្រាប់ចូលរួមការបោះឆ្នោត អាចស្នើសុំ ឯ.អ ពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ដែលហៅថា «សិក-SEC» គឺអាចទៅបោះឆ្នោតបានធម្មតាបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសតំណាងដែលខ្លួនស្រលាញ់ និងពេញចិត្តឲ្យបានគ្រប់ៗគ្នា។
លោកបញ្ជាក់ថា នៅពេលបាត់អត្តសញ្ញាណបណ្ណនេះ ប្រជាពលរដ្ឋអាចទាក់ទងទៅគណៈកម្មការបោះឆ្នោតនៅតាមឃុំសង្កាត់ ដែលខ្លួនរស់នៅដើម្បីធ្វើលិខិតបញ្ជាក់ដែលអាចផ្តល់សិទ្ធិបោះឆ្នោតឡើងវិញបាន ហើយការចេញបញ្ជាក់ឯកសារសម្រាប់ការបោះឆ្នោតបាន នឹងធ្វើឡើងចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា ហើយត្រូវចប់នៅថ្ងៃសុក្រ ទី៣ ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង ៥:៣០ នាទីល្ងាច៕ គួរបញ្ជាក់ថា ក្នុងព្រឹកដដែលនោះដែរក្រុមការងារថ្នាក់ខណ្ឌនិងសង្កាត់បានចុះពិនិត្យផ្លូវក្រាលគ្រួស ចំនួន៦ខ្សែក្នុងដែលជាអំណោយលោកឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ គឺក្នុងភូមិបឹងប៉ិច ភូមិត្រពាំងទទឹង ភូមិឧសភា ភូមិចំបក់ធំ ភូមិតាស្គរ ភូមិត្រពាំងថ្លាន់ ភូមិអង្គមុនី និងភូមិព្រៃស្នួល៕

About The Author

ព័ត៌មានផ្សេងៗ