សម្តេចតេជោ ហ៊ុន សែន៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ …
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មចំពោះមន្ត្រីមួយរូបដែលពាក់ស្បែកជើង ចូលក្នុងព្រះវិហារដែលជាទីគោរពសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាសំណួរថា ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
សម្តេចបានបង្ហោះលើក Facebook ជាមួយខ្លឹមសារទាំងស្រុងថា «ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើងប្រព្រឹត្តបែបនេះ
ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ។ សង្ឃឹមថា ថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានៈ និងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រី ដែលមានឋានៈនោះឡើយ»៕