ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានពិគ្រោះពិភាក្សាដើម្បីជម្រះចោលសំណុំរឿងចំនួន ៣១៥ករណី ដែលជាការជម្រះបន្ថែម។ មូលដ្ឋាននៃការសម្រេចចិត្តនេះផ្អែកលើ៖
១. មានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ
២. មានយន្តការ និងការចាត់តាំង
៣. កំណត់បាន និងស្គាល់បញ្ហា យល់បានអំពីបញ្ហា
៤. សកម្មស្មើដៃឆ្ពោះទៅរកគោលដៅរួមតែមួយ
បើគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំពោះករណីវិវាទដែលនៅសេសសល់មានប្រមាណ៦% ជាករណីដែលមិនមានចរិតជាវិវាទក្រោមការញុះញង់ខាងនយោបាយនោះឡើយ ហើយក្រុមការងារនឹងធ្វើការបន្តដោះស្រាយជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ។
កិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលនៅសេសសល់
៦ វិច្ឆិកា ២០២៤