បុរសម្នាក់បានល.ង់ទឹកស្លា.ប់ ពេលកំពុងបង់សំណាញ់ ខេត្តសៀមរាប

0
Spread the love

សៀមរាប៖ នៅវេលាម៉ោង១១និង ៣០នាទី ថ្ងៃច័ន្ទ ១កើតខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅចំណុច មាត់ព្រែករាំងមួយដើមស្ថិតនៅភូមិត្នោតកំបុតឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង ខេត្តសៀមរាប មានក.រណីបុរសម្នាក់បានល.ង់ទឹកស្លា.ប់។សា.កស.ពមានឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងថ្នល់ឃុំកន្ទ្រាំងស្រុកប្រាសាទបាគងខេត្តសៀមរាប។តាមការពិនិត្យរបស់គ្រូពេទ្យមណ្ឌលសុខភាពកំពង់ភ្លុកនិងកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុបានឲ្យឃើញថាជ.នរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតមែន។ ឆ្នាំ២០២២ វេលាម៉ោង ០៦:00នាទីព្រឹករូបគាត់និងប្រពន្ធរួមទាំងស.ពខាងលើបានបបួលគ្នាជិះម៉ូតូទៅបង់សំណាញ់នៅចំណុចព្រែករាំងមួយដើម ស្ថិតនៅភូមិ ឃុំ កើតហេតុខាងលើ ពេលទៅដល់ រូបគាត់និងស.ពខាងលើក៏ចាប់សំណាញ់បង់ត្រី ដោយរូបគាត់បង់នៅមាត់ព្រែកខាងក្រោមរីឯសពខាងលើបង់នៅមាត់ព្រែកខាងលើមានចម្ងាយពីគ្នា១០ម៉ែត្រចំណែកឯប្រពន្ធគាត់វិញអង្គុយចាំនៅលើគោកលុះបង់បានមួយសន្ធុះធំស.ពខាងលើបានបបួលគាត់ទៅបង់ត្រីនៅមាត់ព្រែកខាងកើតវិញម្ដងដែលមានជម្រៅទឹក៤ម៉ែត្រនិងទទឹងមាត់ព្រែក៤០ម៉ែត្រពេលនោះរូបគាត់តបទៅវិញថាកុំទៅបង់ខាងនោះអីបង់នៅខាងនេះហើយប្រយ័ត្នល.ង់ទឹកភ្លាមនោះស.ពខាងលើមិនស្ដាប់ការហា.មឃា.ត់របស់គាត់ ក៏ចងសំណាញ់ជាប់និងខ្លួនរួចហើយហែលទឹកឆ្លងទៅបង់ត្រីនៅមាត់ព្រែកខាងកើតវិញម្ដង លុះស.ពខាងលើហែលទឹកឆ្លងបានប្រហែល៣៥ម៉ែត្រស្រាប់តែពេលនោះឃើញស.ពខាងលើលិចទៅក្នុងទឹកប្រហែលមួយនាទីក៏ងើបក្បាលផុសមកវិញហើយក៏លិចទឹកទៅវិញភ្លាមៗតែរូបគាត់ស្មានតែស.ពខាងលើច្រមុជទឹកលេងទើបរូបគាត់មិនចាប់អារម្មណ៍ លុះបាត់ប្រហែលជាប្រាំនាទីមិនឃើញផុសមកវិញ ទើបគាត់ដឹងថា ស.ពខាងលើល.ង់ទឹក។
ភ្លាមៗនោះ រូបគាត់និងប្រពន្ធក៏ស្រែកហៅអ្នកបង់សំណាញ់ជិតគ្នាអោយជួយច្រមុជទឹករកស.ពខាងលើ អស់រយ:ពេលប្រហែលមួយម៉ោងទើបរកសពឃើញរួចហើយក៏លើកដាក់មកលើគោកធ្វើចរនាតែពេលនោះស.ពខាងលើបានដា.ច់ខ្យ.ល.់ស្លា.ប់បាត់ទៅហើយ។ តាមការពិនិត្យ របស់គ្រូពេទ្យមណ្ឌលសុខភាពកំពង់ភ្លុក និងកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុបានឲ្យឃើញថាជនរង.គ្រោះពិតជាបានស្លា.ប់ដោយសារល.ង់ទឹកពិតមែន។ក្រោយពិនិត្យចប់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ស.ពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ