ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនា, ខេត្តមួយចំនួនចុះត្រជាក់ពីកម្រិត ១៧-២០អង្សាសេ
ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២៣ខែកុម្ភៈដល់ថ្ងៃទី១ខែមីនាឆ្នាំ២០២២។ក្រសួងធនធានទឹកបានបញ្ជាក់ថាក្នុងអំឡុងមួយសប្តាហ៍នៃការជូនដំណឹងនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល* សីតុណ្ហភាពអប្បបរមា មានពី ១៨-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C * ថ្ងៃទី២៣២៤ខែកុម្ភៈនៅវេលាព្រឹកបណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ណភាពអាចចុះត្រជាក់ក្នុងកម្រិតពី ១៨-២០°C។*រីឯភ្លៀងអាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៧-២៣ oc* សីតុណ្ហភាពអតិបរមា មានពី ២៥-៣១ °C
* ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី១៧-១៩ °C ។* រីឯភ្លៀង អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។៣៖ តំបន់មាត់សមុទ្រ* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C* សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C* អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ៕