កម្លាំង​ជំនាញ​កម្ពុជា​-​ថៃ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ឯកភាព​សម្រួល​ដល់​ការ​ចេញ​-​ចូល របស់​សិស្សានុសិស្ស​កម្ពុជា ដែល​ស្នាក់​នៅ​ក្នុង​ផ្សារ​រោង​គ្លឿ

0
Spread the love

 

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​កម្ពុជា​-​ថៃ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ឯកភាព​សម្រួល​ដល់​ការ​ចេញ​-​ចូល របស់​សិស្សានុសិស្ស​កម្ពុជា ដែល​ស្នាក់​នៅ​ក្នុង​ផ្សារ​រោង​គ្លឿ ឱ្យ​បាន​ចូល​-​ចេញ​នៅ​ពេល​ព្រឹក​វេលា​ម៉ោង ០៦.០០-០៨.០០​នាទី​ព្រឹក និង​ពេល​ល្ងាច​វេលា​ម៉ោង ១៧.០០-១៨.០០​នាទី ទាំងសិស្សមក​ពី​ប្រទេសកម្ពុជា និងប្រទេស​ថៃ​ ដែលត្រូវចេញចូលតាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វ​ណ្ណា នាយករង​ទីចាត់ការ​ការងារ​ព្រំដែន អគ្គបញ្ជាការ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ដឹកនាំ​គណប្រតិភូ​កម្ពុជា មាន​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត និង​សមត្ថកិច្ច​ប្រចាំការ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជួប​សំណេះសំណាល​ជាមួយ​ភាគី​ថៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប្រាក់​ធី​វ៉ា​ត់ ផើង​ប្រា​ភ័ត្ត មេបញ្ជាការ​រង​កងកម្លាំង​បូព៌ា​(​ថៃ​) ជួយ​សម្របសម្រួល​ដល់​ការ​ចេញ​-​ចូល របស់​សិស្សានុសិស្ស​ ដែល​ស្នាក់​នៅ​ក្នុង​ផ្សារ​រោង​គ្លឿ ប្រទេស​ថៃ អោយ​បាន​ចូល​-​ចេញ​នៅ​ពេល​ព្រឹក​វេលា​ម៉ោង ០៦.០០-០៨.០០​នាទី​ព្រឹក និង​ពេល​ល្ងាច​វេលា​ម៉ោង ១៧.០០-១៨.០០​នាទី ទាំង​សិស្សានុសិស្សថៃ ដែល​ចូល​មក​សិក្សា​នៅ​ប្រទេស​កម្ពុជា និង​សិស្សានុសិស្សកម្ពុជា ដែល​ចូល​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​ចាប់ផ្ដើម​អនុវត្តចាប់ពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ ស្អែក​នេះ​តទៅ រហូត​ដល់​កងកម្លាំង​បូព៌ា​(​ថៃ​) មានការ​ផ្លាស់​ប្តូរ ។

ចំពោះ​អាណាព្យាបាល​សិស្ស ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មធ្យោបាយ​ទាំងអស់ នៅ​អនុវត្ត​ការ​ចេញ-ចូល​ នៅ​ម៉ោង​ដដែល គឺ​ចាប់ពី​ពេល​ព្រឹក​ម៉ោង ៩:០០​នាទី ដល់​ម៉ោង​១៦:០០​នាទី​រសៀល នេះ​បើ​យោង​តាម​ប្រភព​នគរបាល​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ។

សូម​រំលឹក​ថា ក្រោយ​ពី​ព្រឹ​ត្ត​ការណ៍​នា​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ដែល​កម្លាំងយោធា​ថៃ​បាន ចូល​បើក​ការ​បាញ់ប្រហារ​មក​លើ​លេណដ្ឋាន​កងទ័ព​កម្ពុជា បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ពលី​ជីវិត​យ៉ាង អាណោចអាធ័ម ស្ថិត​នៅ​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ពិនិត្យ​ឃើញ​ថា សភាពការណ៍​នៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ បាន​វិ​វត្ត​ប្រែប្រួល​កាន់តែ​ស្មុគស្មាញ ពិបាក​ប៉ាន់ស្មាន និង​មាន​ភាព​ផុយ​ស្រួយ ដែល​អាច​ឈាន ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​កម្លាំងប្រដាប់អាវុធ ។

នា​ពេល​ថ្មី​ៗ​នេះ ភាគី​ថៃ​បាន​បិទ ឬ​ផ្លាស់​ប្តូរ​ពេល វេលា​ចេញចូល​ឆ្លងកាត់​ព្រំដែន នៅ​តាម​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​មួយ​ចំនួន​ជា​ឯកតោភាគី ដោយ​មិន​បាន​ជូនដំណឹង​ផ្លូវការ​ជា​មុន​មក​ភាគី​កម្ពុជា ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ ស្តី​ពី​ការ​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ នោះ​ឡើយ ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ