អតីតសិស្សសាលាបាក់ទូកទសវត្សរ៍ឆ្នាំ១៩៨០មួយក្រុម ចូលរួមបុណ្យសព អតីតអ្នកគ្រូជីវវិទ្យា ជើងចាស់០១រូប!

0
Spread the love

អតីតសិស្សសាលាបាក់ទូកទសវត្សរ៍ឆ្នាំ១៩៨០មួយក្រុម ចូលរួមបុណ្យសព អតីតអ្នកគ្រូជីវវិទ្យា ជើងចាស់០១រូប!

អ្នកគ្រូ ប៊ិន បូរ៉ែន ជាអតីតគ្រូបង្រៀនជីវវិទ្យា នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ព្រមជាមួយ អតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក រួមមានទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រុះស្រួលគ្នា ទៅចូលរួមរំលែកទុក្ខ ដល់គ្រួសារសពអ្នកគ្រូ ប៊ិន បូរ៉ែន ព្រមទាំងបួងសួងដល់វិញ្ញាណក្ខន្ធអ្នកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយបានចូលរួមថវិកាជាបច្ច័យបុណ្យតាមសទ្ធារៀងៗខ្លួននឹងទឹកសុទ្ធ ១០០កេសផងដែរ។ សពអ្នកគ្រូ ប៊ិន បូរ៉ែន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ១១២E0 ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំពោះក្រុមអតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ តែងតែមានវត្តមានគ្រប់ពេលដែលអតីតលោកគ្រូអ្នកគ្រូក៏ដូចជាមិត្តក្នុងក្រុមមានអាសន្នឬជួបការលំបាក មកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ហើយកាយវិកា នាពេលនេះ បានទទួលការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីក្រុមគ្រួសារនៃសពផងដែរ៕                    

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ