សូមប្រយ័ត្នផង!ល្បិចថ្មីទៀតហើយធ្វើជាយកលុយទៅសងបន្លំចូលក្នុងផ្ទះលួចយកគ្រឿងអលង្ការខ្ទង់ម៉ឺនដុល្លារ…
ខេត្តកណ្តាល ៖ជនសង្ស័យជាចោរស្រីម្នាក់ខ្ចីលុយគេមិនទាន់សងផងថ្លើមធំហ៊ានលួចសម្ងំឡើងផ្ទះគេលួចលុយ ៧០០០ដុល្លារនិងខ្សែកមាសរាប់តម្លឹងត្រូវសមត្ថកិច្ចចាប់បានដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចលើផ្ទះជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកល្វាឯម ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុ សាវ៉ន ភេទស្រី អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ រាជ យាទ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកសិករស្នាក់នៅក្នុងភូមិជាមួយគ្នា។ក្នុងនោះសម្ភារៈបាត់បង់រួមមាន៖១ប្រាក់ដុល្លារចំនួន៧០០០(ប្រាំពីរពាន់)ដុល្លារអាមេរិច២ខ្សែកមាសចំនួន០៤ខ្សែមានខ្សែកទម្ងន់០១តម្លឹង០៤ជីចំនួន០១ខ្សែខ្សែកទម្ងន់០៥ជី០៥ហ៊ុនចំនួន០១ខ្សែខ្សែកទម្ងន់០៤ជីចំនួន០១ខ្សែខ្សែកទម្ងន់០៣ជីចំនួន០១ខ្សែ៣ខ្សែដៃទម្ងន់០៥ជីចំនួន០៣ខ្សែ ៤-ចិញ្ចៀនទម្ងន់០៣ជីចំនួន០១វង់ ។
ចំណែកវត្ថុតាងចាប់យករួមមាន៖១ប្រាកដុល្លារចំនួន៤០០០(បួនពាន់)ដុល្លារអាមេរិច២លោហៈធាតុពណ៌ក្រហមប្រភេទខ្សែកមានបន្តោងចំនួន០៤ខ្សែ៣លោហៈធាតុពណ៌ក្រហមប្រភេទខ្សែដៃចំនួន០៣ខ្សែ៤លោហៈធាតុពណ៌ក្រហមប្រភេទចិញ្ចៀនចំនួន០១វង់(របស់ជនរងគ្រោះ)៥វិក័យបត្រដកប្រាក់(វីនវេលុយ)ចំនួន០១សន្លឹក ៦-ទូរសព្ទដៃពណ៌ខ្មៅចំនួន០១គ្រឿង(របស់ជនសង្ស័យ)។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីចូលបុណ្យខួប៧ថ្ងៃនៅផ្ទះរបស់ឈ្មោះខេន ហើយបានឡើងទៅលើផ្ទះស្រាប់តែឃើញជនសង្ស័ពួនសម្ងំក្នុងកន្ទេលក្រហមដែលដាក់ហាលលើបង្កាន់ដៃរៀនហាល លើផ្ទះ ពេលនោះជនរងគ្រោះ មានអារម្មណ៍ភាន់ភាំង និយាយមិនកើត ដោយមិនបានសួរនាំទៅ ជនសង្ស័យទេហើយជនរងគ្រោះក៏បានចូលទៅក្នុងផ្ទះហៅកូនស្រីឲ្យឡើងទៅលើផ្ទះស្រាប់តែជនសង្ស័យបានបើកទ្វារផ្ទះ ហើយស្រែកប្រាប់ជនរងគ្រោះថា ចាំល្ងាចចាំយកលុយមកសងលុយដែរជំពាក់ជនរងគ្រោះចំនួន ៥ម៉ឺនរៀលកន្លងមកនោះ រួចចុះពីលើផ្ទះជនរងគ្រោះដើរយ៉ាងលឿនទៅបាត់ទៅ។ប្រភពដដែលបន្តថា ភ្លាមនោះជនរងគ្រោះក៏ចូលទៅមើលក្នុងបន្ទប់របស់កូនស្រីឃើញទូដែលដាក់លុយនិងមាសមានសភាពមិនប្រក្រតីហើយក៏ពិនិត្យមើលទើបដឹងថាបាត់លុយនិងមាសដែលដាក់ទុកនៅក្នុងទូរនោះអស់ភ្លាមនោះជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំ។
បន្ទាប់មកសមត្ថកិច្ចបានតាមរកហៅជនសង្ស័យមកសាកសួរនៅចំពោះមុខសមត្ថកិច្ចដែលបានសាកសួរនៅថ្ងៃទី០៩ម្តងនិងថ្ងៃទី១០ខែកុម្ភឆ្នាំ២០២២ជនសង្ស័យពុំសារភាពឡើយដោយបញ្ជាក់ហេតុផលថាគេ(ជនសង្ស័យ)ឡើងទៅលើផ្ទះជនរងគ្រោះនោះគឺទៅប្រាប់ជនរងគ្រោះថាលុយដែលជំពាក់៥ម៉ឺនរៀលរង់ចាំល្ងាចទើបយកទៅសង ប្រាប់រួចក៏ចុះត្រឡប់មកផ្ទះវិញ ហើយយកម៉ូតូកូន ដែលទើបចេញពីរៀនទៅដូរប្រាក់ ចំនួន៥០០ដុល្លារ ដូរជាប្រាក់រៀលនៅកន្លែងវីងវេលុយស្ថិតក្នុងឃុំល្វាសរបញ្ជាក់ប្រាប់សមត្ថកិច្ចថាជាប្រាក់ដន្លងនៅខេត្តស្វាយរៀងផ្ញើមកឲ្យនិងបានយកវិកយបត្រដកប្រាក់មកឲ្យសមត្ថកិច្ច។លុះនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១សមត្ថកិច្ចបានហៅជនសង្ស័យមកសាកសួរម្ដងទៀតទើបជនសង្ស័យបានសារភាពថាគេ(ជនសង្ស័យ)ពិតជាបានឡើងទៅលើផ្ទះជនរងគ្រោះហើយឃើញកញ្ចប់លុយនិងមាសច្រកថង់ពណ៌ខ្មៅនៅជ្រុះក្បែរបង្កាន់ដៃលើផ្ទះជនរងគ្រោះឃើញមានលុយគេ(ជនសង្ស័យ)ក៏រើសយកកញ្ចប់ថង់ពណ៌ខ្មៅនោះមកផ្ទះតែម្ដងហើយយកទៅលាក់ទុកក្នុងការ៉ុងច្រកកញ្ចប់ថង់ច្រកផ្លែស្វាយលាក់ទុកនៅក្នុងរោងក្រោយផ្ទះហើយបានដកយកតែលុយចំនួន៧០០ដុល្លារយកទៅដូរចាយនឹងសងគេ។
ចំពោះវិក្កយបត្រដកប្រាក់ចំនួន៥០០ដុល្លារដែលយកមកបង្ហាញឲ្យសមត្ថកិច្ចនោះ គឺនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ក្រោយពីសមត្ថកិច្ចហៅមកសាកសួរហើយបានឲ្យត្រឡប់ទៅផ្ទះវិញគេ(ជនសង្ស័យ)បានទៅធ្វើជាល្បិចផ្ទេរប្រាក់ចំនួន៥០០ដុល្លារនឹងដកនៅកន្លែងនោះភ្លាមវិញចំនួន៥០០ដុល្លារដើម្បីបានវិក្កយបត្រដកប្រាក់យកមកបង្ហាញសមត្ថកិច្ចដើម្បីបំភ័ន្តថាប្រាក់ចំនួន៥០០ដុល្លារនោះគឺជាប្រាក់ដែលដន្លងផ្ញើមកឲ្យមែន។ពេលនេះ ជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕