ទីក្រុងបាងកក ប្រទេសថៃ នឹងត្រូវបានប្ដូរឈ្មោះជាផ្លូវការថា «ក្រុងទេពមហានគរ» (បាងកក)

Spread the love

បាងកក៖ ការិយាល័យរាជ្យបណ្ឌិតសភាថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានីផ្លូវការនៃប្រទេស ពី «បាងកក» ទៅជាក្រុង ទេព មហានគរ (Krung Thep Maha Nakhon)។ ប៉ុន្តែ ឈ្មោះបាងកកនឹងនៅតែត្រូវបានទទួលស្គាល់ ឬហៅដដែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តសេចក្ដីព្រាងនៃសេចក្ដីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រី ស្ដីពីការធ្វើបច្ចុប្បន្នភាពឈ្មោះ ប្រទេស, ដែនដី, តំបន់រដ្ឋបាល និងរាជធានី តាមសំណើរបស់ ORST។ ឈ្មោះផ្លូវការនៃរាជធានីថៃ គឺក្រុងទេពមហានគរ នឹងមិនចូលជាធរមានឡើយ រហូតទាល់តែវាត្រូវបានពិនិត្យដោយគណៈកម្មាធិការមួយ ទទួលបន្ទុកលើការត្រួតពិនិត្យលើរាល់សេចក្ដីព្រាងច្បាប់ទាំងអស់។គួរបញ្ជាក់ថា បើតាមការិយាល័យរាជ្យបណ្ឌិតសភាថៃ ឈ្មោះក្រុងទេពមហានគរ នឹងក្លាយជាឈ្មោះផ្លូវការនៃរាជធានីរបស់ព្រះរាជាណាចក្រថៃ ប៉ុន្តែ ឈ្មោះបាងកក នឹងត្រូវដាក់អមនៅក្នុងរង្វង់ក្រចក៕

About The Author

ព័ត៌មានផ្សេងៗ