បុរសអ្នករត់រថយន្តតាក់ស៊ីម្នាក់ មិនស្រួលខ្លួន ឈប់នៅចិញ្ចើមផ្លូវ ប្រកាច់បែកពពុះមាត់ស្លា.ប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ: កាលពី ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២២នៅមុខចំណតរថយន្តតាក់ស៊ី ផ្សារដើមគរ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
អ្នករត់តាក់ស៊ីរូបនោះពុំត្រូវបានស្គាល់អត្តសញ្ញាណពិតប្រាកដទេ តែតាមរយៈនាមប័ណ្ណ ត្រូវបានគេស្គាល់ឈ្មោះ ពូ យាន ជាអ្នករត់តាក់ស៊ីពីភ្នំពេញទៅអ្នកលឿង ព្រែកស្មាច់ ,ខ្ពបអាទាវ និងក្អមសំណ។ រថយន្តហាយឡេនឌ័រ របស់គាត់ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AB.9033 ។
នៅមុនពេលកើតហេតុមានអ្នករត់តាក់ស៊ីពីភ្នំពេញ-ខេត្តតាកែវម្នាក់ បានទូរស័ព្ទហៅអ្នករត់តាក់ស៊ីរូបនោះ ឱ្យមកដឹកម៉ូយម្នាក់ដែលធ្វើដំណើរមកពីខេត្តតាកែវ ឆ្ពោះទៅ ក្អមសំណ។ពេលមកដល់ អ្នករត់តាក់ស៊ីរូបនោះក៏បានឈប់នៅតាមផ្លូវម៉ៅសេទុងមុខ ចំណតរថយន្តតាក់ស៊ីផ្សារដើមគរ ក្រោមស្ពានអាកាស។ នៅពេលមកដល់ ភ្ញៀវក៏បានចុះពីលើរថយន្តទៅបើកទ្វារ រថយន្ត តាក់ស៊ីខាងលើស្រាប់តែឃើញអ្នកបើកបរមិនស្រួលខ្លួន ត្រដរខ្យល់ ក៏បានចេញទៅប្រាប់សន្តិសុខនិងអុ្នករត់តាក់ស៊ីផ្សេងៗទៀតឱ្យជួយ។ ភ្លាមៗអ្នករត់តាក់ស៊ីដូចគ្នា ក៏បានជួយដោយមិនអស់ចិត្តក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត តែក្រុមគ្រូពេទ្យ បញ្ជាក់ថា បុរសនេះបានស្លាប់បាត់ទៅហើយ ។
ទាក់ទិនការស្លាប់នេះត្រូវបាននគរបាលឱ្យដឹងថា បុរសរូបនោះស្លាប់ដោយសារតែគាំងបេះដូង (ខ្យល់គរ)។សពត្រូវបានក្រុមគ្រួសារបញ្ចូនទៅធ្វើបុណ្យ៕