នារីម្នាក់ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពជិះម៉ូតូ កាក់ពីមុខឆ.ក់យកកាបូបបានស្រេច

Spread the love

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ២គ្រឿងទៅកាក់ពីមុខ រួចឆ.ក់យកកាបូបបានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីនារីរងគ្រោះ មានឈ្មោះជួប ស្រីចិន ភេទស្រី អាយុ២៥ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ដំបូងខ្លូនបានជិះម៉ូតូធូដេ ពណ៌ក្រហមមួយគ្រឿងមិនមានផ្លាកលេខ ចេញពីផ្សារបឹងឈូករួចជិះ តាមបណ្តោយផ្លូវ២៧១ គោលបំណងត្រឡប់ទៅផ្ទះនៅវត្តសង្សំកុសល , ជិះមកដល់ចំណុចគល់ស្ពានអាកាស់ស្ទឹងមានជ័យ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នា២នាក់ជិះម៉ូតូ២គ្រឿងមិនចាំផ្លាកលេខ ម្នាក់ជិះទៅកាក់ពីមុខនិងម្នាក់ទៀត ជិះពីក្រោយឈោងដៃទៅឆ.ក់កាបូបបានសម្រេច រួចបន្តជិះរត់គេចខ្លួនបាត់ស្រមោល ភ្លាមនោះដែរក៏នារីរងគ្រោះ បានស្រែកឲ្យគេជួយដែរ តែមិនមាននាក់ជួយទៅលើរូបនាងបាន ។

ប្រភពបន្តពីនារីឈ្មោះ ជួបស្រីចិនបានបញ្ជាក់ថា នៅក្នុងកាបូបនោះមានដូច ជាលេបថបមួយគ្រឿង កាបូបលុយមួយ ទូរស័ព្ទមួយគ្រឿង និងវីស្សាកាត រួមទាំងសម្ភារ:មួយចំនួនទៀតនៅក្នុងនោះផងដែរបន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់រួច ក៏នាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ១ ដើម្បីដាក់ពាក្យបណ្ដឹង និងតាមរកជនសង្ស័យ ដើម្បីយកមកចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

 

About The Author

ព័ត៌មានផ្សេងៗ