រំជួលចិត្ត!!! កងទ័ពអ៊ុយក្រែន ពីរនាក់សម្រេចចិត្ត រៀបការទាំងឈុតទាហានក្នុងជំរុំទ័ព មុនថ្ងៃចេញប្រយុទ្ធ ដោយសារតែ….

Spread the love

រំជួលចិត្ត!!! កងទ័ពអ៊ុយក្រែន ពីរនាក់សម្រេចចិត្ត រៀបការទាំងឈុតទាហានក្នុងជំរុំទ័ព មុនថ្ងៃចេញប្រយុទ្ធ ដោយសារតែ….កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ទិដ្ឋភាពរៀបអាពាហ៍ពិពាហ៍មួយត្រូវបានគេ-ចែករំលែកតាមអ៊ីនធឺណែត ដោយបង្ហាញពីគូស្នេហ៍ជាទាហានមួយគូបានរៀបការ ហើយបានជ្រើសយកមូលដ្ឋានទ័ពជិតទីក្រុង Kyiv សម្រាប់ប្រារព្ធពីធិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមសារព័ត៌មានបានបង្ហាញថា គូស្នេហ៍ជាទាហានដែលបានរៀងអាពាហ៍ពិពាហ៍នោះ ត្រូវបានគេស្គាល់ឈ្មោះក្នុងជំរុំទ័ពថា Lesya និង Valeriyដោយពួកគេបានស្រឡាញ់គ្នា និង បានសម្រេចចិត្តរៀងការក្នុងកាលៈទេសៈប្រទេសកំពុងមានបញ្ហា។ពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ទ័ពអ៊ុយក្រែនគូនេះដែរ ហាក់ត្រូវនឹងសុភាសិតលោកបស្ចិមតែងពោលថា ៖ «នៅក្រោមមេឃដ៏ងងឹតរមែងមានពន្លឺដ៏ស្រស់ត្រកាលនៃហ្វូងតារា នៅកណ្តាលនៃភាពចលាចល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រមែងមានវត្តមានគ្រាដ៏រីករាយ»។ពិធីរៀបអាពាហ៍ពិពាហ៍នេះដែរ គេកត់សម្គាល់ឃើញមានភ្ញៀវចូលរួមសុទ្ធតែឯកសណ្ឋានទាហាន ប្រដាប់ដោយគ្រាប់បែកដៃ និងស-ព្វាវុធពេញដៃ រួមទាំងអ្នកកាសែត សារព័ត៌មាន ស្ថាប័នល្បីរបស់ពិភពលោកមួយចំនួនៗ សុទ្ធតែស្ថិតក្នុងអាវការពារគ្រាប់កាំ-ភ្លើងផងដែរ។កាន់តែគួរឱ្យរំភើប អភិបាលក្រុង Kyiv អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Vitaliy Klitschko ក៏បានធ្វើដំណើរមកផ្តល់កិត្តិយសជាភ្ញៀវចូលរួមមង្គលការនេះផងដែរ។ក្នុងចំណោមភ្ញៀវមកចូលរួមអបអរគូស្វាមីភរិយាថ្មី ក្រោមតន្ត្រីប្រពៃណី និង ការផឹកស្រាសាំប៉ាញ គូស្វាមីផ្តល់ស្នាមថើប ផ្តិតត្រាជាប្តីប្រពន្ធពេញសិទ្ធិតាមផ្លូវច្បា-ប់លើថ្ពាល់គ្នាក្នុងចំណោមសូរដ៏ហ៊ោរកញ្ជ្រៀវនៃក្រុមទាហាន អមដោយការទះដៃអបអរ ហើយអនុស្សាវរីយ៍នេះនឹងក្លាយជាទីប្រវត្តិសាស្ត្រចងចាំ៕

 

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

About The Author

ព័ត៌មានផ្សេងៗ