មិនគួរឱ្យជឿសោះ! ថានាំគ្រួសារទាំង ១៥នាក់ ទៅដេកក្នុងរីស៊តលំដាប់ផ្កាយ ៦ មួយយប់ បិះ.ឆេះ.ស្លា.ប់ខ្លួន និងកូ.នក្នុងផ្ទៃ.អា.យុ ៥ខែ

Spread the love

ថៃ៖ បើយោងតាមគេហទំព័រវេបសាយ កាផុក របស់ថៃ បានធ្វើការចុះផ្សាយពីរីស៊តលំដាប់ផ្កាយ ៦ មួយដែលមានឈ្មោះថា Koh Kood ត្រូវបានភ្លើ.ងឆេះម៉ដ្ឋខ្ទេ.ចខ្ទី គ្មានសេសសល់នោះឡើយ ។ ដែលនៅក្នុងនោះក៏មានគ្រួសារតារាស្រីថៃ Jam Thamonphan រួមជាមួយកូនប្រុសស្រី ៣នាក់ និងកូនក្នុងផ្ទៃអាយុ ៥ខែរបស់នាង ។ ដែលកំលុងពេលឆេះរីស៊តបានធ្វើឱ្យនាងស្រវ៉េស្រវ៉ា នាំកូននិងប្ដីរត់ រហូតដល់ដល់បាក់ឆ្អឹងខ្នង និងកំពុងត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងនោះមុនពេលកើតហេតុតារាស្រីរូបនោះនឹងក្រុមគ្រួសារចំនួន១៥នាក់បាននាំគ្នាធ្វើដំណើរកម្សាន្ដនៅក្នុងខេត្ដត្រាត ដោយបានធ្វើការស្នាក់នៅក្នុងរីស៊ត លំដាប់ផ្កាយ៦ ដែលមានឈ្មោះថា Koh Kood ដោយក្រុមគ្រួសាររបស់តារាស្រីរូបនេះបានធ្វើការស្នាក់នៅជាន់ទី២។មុនដំបូងនាងបានឮសម្លេងយ៉ាងខ្លាំងមកពីជាន់ក្រោមថាមានភ្លើងឆេះដោយនាងស្រវ៉ាទៅចាប់កូនៗនិងប្រកូកប្រកាសប្រាប់ក្រុមគ្រួសារឱ្យចេញមកក្រៅប៉ុន្ដែគ្មានច្រកចេញនោះឡើយព្រោះអណ្ដាតភ្លើ.ងបានរាលដាលពាសពេញមាត់ផ្លូវនៃជណ្ដើរសឹងតែគ្រប់ជណ្ដើរទាំងអស់អស់ជាពិសេសគ្មានបំពង់ពន្លត់អគ្គីភ័យនៅក្បែរនឹងរូបនាងនោះឡើយ ។

ចំណែកឯប្ដីរបស់នាងក៏បានស្រែកឱ្យរូបនាងធ្វើការលោតចុះមកត្រើយម្ខាងដោយធ្វើការឆ្លងតាមដំបូលផ្ទះមួយទៀត ជាសំណាងល្អប្ដីនិងកូនព្រមទាំងអ្នកទាំងសាច់ញាតិដទៃទៀតគ្មានគ្រោះ.ថ្នា.ក់នោះឡើយ ។ ប៉ុន្ដែចំពោះតារាស្រី Jam កំលុងពេលលោតចុះមកក្រោម បានរអិលចុះពីលើដំបូលកម្ពស់ជិត ៤ ម៉ែត្រ គូទបុកនឹងឥដ្ឋ បោ.កក្បាលនឹងឥដ្ឋ ស.ន្ល.ប់ស្ដូ.ក.ស្ដឹង និងមានឈា.មពេញមាត់ ។សំណាងល្អ ទីបំផុត មន្ត្រីសង្គ្រោះបន្ទាន់ បាននាំតារាស្រីរូបនោះឡើងលើទូកលឿន ហើយបញ្ជូនគាត់ទៅមន្ទីរពេទ្យទាន់ពេលវេលាហើយបានរកឃើញថានាងបានបែកក្បាលជាង១០ថ្នេរនៅលើមុខ។ឆ្អឹងខ្នងត្រូវបានខូចនៅលើបន្ទាត់ត្រង់T12ប៉ុន្តែប្រព័ន្ធសរសៃប្រសាទនៅតែមានលក្ខណៈធម្មតា។ ចំណែកឯប្តីនាងមានស្នា.មជាំ.ពេ.ញខ្លួន និងរ.បួ.ស.ត្រង់សរ.សៃចងកដៃ ។លោកវេជ្ជបណ្ឌិតបានបន្តថាពេលនេះតារាស្រីរូបនោះ និងកូនស្រីក្នុងផ្ទៃនៅមានស្មារតីល្អនៅឡើយប៉ុន្តែប្តីរបស់នាងបានយំពេញមួយថ្ងៃ ដោយបារម្ភខ្លាចប្រពន្ធមានគ្រោះថ្នាក់ដល់អាយុជីវិត។

 

About The Author

ព័ត៌មានផ្សេងៗ