សន្តិសុខសង្គម ស្រ្តីម្នាក់បានរងរបួសធ្ងន់ ហើយកូនបានស្លាប់ភ្លាមៗ ដោយសារខ្យស់កន្រ្តាក់ ដួលរលំផ្ទះសង្កត់ពីលើ នៅសៀមរាប WPS 168 March 9, 2022 Spread the loveសៀមរាប៖ មានករណីភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ បានបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣៧ខ្នង និងបណ្តាលឱ្យរបួសមនុស្សចំនួន ៣នាក់ និងស្លាប់កុមារា ១នាក់។ គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ នៅភូមិសាស្ត្រស្រុកចំនួន៣ ក្នុងខេត្តសៀមរាបគឺ ស្រុកសូទ្រនិគម ស្រុកពួក និងស្រុកស្វាយលើ។យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ស្រុកចំនួនបី ដែលរងគ្រោះដោយធម្មជាតិគឺ ស្រុកសូទ្រនិគម ស្ថិតនៅឃុំដំដែក រលំផ្ទះចំនួន ១ខ្នង និង របួសស្រាលស្ត្រីចំនួន ១នាក់, ឃុំសំរោង របើកដំបូល និងសំយាបផ្ទះចំនួន ៥ខ្នង, របើកដំបូលរោងចំនួន ១ខ្នង , រលំផ្ទះបាយចំនួន ១ខ្នង, រលំស្លាកគណៈបក្សចំនួន ១ និងបាក់បង្គោលអគ្គិសនី ១ដើម។ ចំណែកស្រុកពួក ដែលស្ថិតនៅឃុំព្រៃជ្រូក បណ្តាលឱ្យខូចខាតផ្ទះចំនួន ២ខ្នង និងរបើកដំបូល ៣ខ្នង។ ដោយឡែកនៅស្រុកស្វាយលើ ដែលស្ថិតនៅឃុំកន្ទួត បណ្តាលឱ្យរលំផ្ទះទាំងស្រុងចំនួន ៤ខ្នង, រប៊ើកដំបូល និងសំយាបផ្ទះចំនួន ២២ខ្នង, របួសធ្ងន់ស្ត្រីចំនួន ២នាក់ និងស្លាប់កុមារាម្នាក់ អាយុ៥ឆ្នាំ, របើកដំបូលអនុវិទ្យាល័យខ្នារក្រៅចំនួន ១ខ្នង, របើកដំបូលមណ្ឌលសុខភាពចំនួន ១ខ្នង, រលំកញ្ចុះប៉ុស្តិ៍នគបាលរដ្ឋបាលកន្ទួត ចំនួន ១ និងរលំស្លាកគណបក្សចំនួន ២ផ្ទាំង។ ក្នុងករណីនេះ អាជ្ញាធរខេត្ត បាននិងកំពុងធ្វើការតាមដានពីស្ថានភាពគ្រោះធម្មជាតិនេះដោយយកចិត្តទុដាក់ ក៏ដូចជាជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ៕ About The Author WPS 168 See author's posts Continue Reading Previous សន្តិសុខឯកជនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀនNext កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឡោមព័ទ្ធចាប់អ្នកលេងល្បែងដល់ក្នុងព្រៃបានចំនួន១៥នាក់ More Stories ព័ត៌មានជាតិ សន្តិសុខសង្គម ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ៤.០០០នាក់ ក្នុងឃុំកោះសូទិន WPS 168 September 7, 2024 0 សន្តិសុខសង្គម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ ប្រទេសចិន ………… WPS 168 September 7, 2024 0 សន្តិសុខសង្គម លោកឧត្តមសេនីយ៍ត្រី សៀ ទីន សម្តែងនូវការថ្លែងអំណរគុណចំពោះសប្បុរសជនចំនួន ០៦រូប ដែលស្រឡាញ់កងរាជអាវុធហត្ថ! WPS 168 September 7, 2024 0