ស្រ្តីម្នាក់បានរងរបួសធ្ងន់ ហើយកូនបានស្លាប់ភ្លាមៗ ដោយសារខ្យស់កន្រ្តាក់ ដួលរលំផ្ទះសង្កត់ពីលើ នៅសៀមរាប

Spread the love
សៀមរាប៖ មានករណីភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ បានបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣៧ខ្នង និងបណ្តាលឱ្យរបួសមនុស្សចំនួន ៣នាក់ និងស្លាប់កុមារា ១នាក់។ គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ នៅភូមិសាស្ត្រស្រុកចំនួន៣ ក្នុងខេត្តសៀមរាបគឺ ស្រុកសូទ្រនិគម ស្រុកពួក និងស្រុកស្វាយលើ។យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ស្រុកចំនួនបី ដែលរងគ្រោះដោយធម្មជាតិគឺ ស្រុកសូទ្រនិគម ស្ថិតនៅឃុំដំដែក រលំផ្ទះចំនួន ១ខ្នង និង របួសស្រាលស្ត្រីចំនួន ១នាក់, ឃុំសំរោង របើកដំបូល និងសំយាបផ្ទះចំនួន ៥ខ្នង, របើកដំបូលរោងចំនួន ១ខ្នង , រលំផ្ទះបាយចំនួន ១ខ្នង, រលំស្លាកគណៈបក្សចំនួន ១ និងបាក់បង្គោលអគ្គិសនី ១ដើម។
ចំណែកស្រុកពួក ដែលស្ថិតនៅឃុំព្រៃជ្រូក បណ្តាលឱ្យខូចខាតផ្ទះចំនួន ២ខ្នង និងរបើកដំបូល ៣ខ្នង។ ដោយឡែកនៅស្រុកស្វាយលើ ដែលស្ថិតនៅឃុំកន្ទួត បណ្តាលឱ្យរលំផ្ទះទាំងស្រុងចំនួន ៤ខ្នង, រប៊ើកដំបូល និងសំយាបផ្ទះចំនួន ២២ខ្នង, របួសធ្ងន់ស្ត្រីចំនួន ២នាក់ និងស្លាប់កុមារាម្នាក់ អាយុ៥ឆ្នាំ, របើកដំបូលអនុវិទ្យាល័យខ្នារក្រៅចំនួន ១ខ្នង, របើកដំបូលមណ្ឌលសុខភាពចំនួន ១ខ្នង, រលំកញ្ចុះប៉ុស្តិ៍នគបាលរដ្ឋបាលកន្ទួត ចំនួន ១ និងរលំស្លាកគណបក្សចំនួន ២ផ្ទាំង។ ក្នុងករណីនេះ អាជ្ញាធរខេត្ត បាននិងកំពុងធ្វើការតាមដានពីស្ថានភាពគ្រោះធម្មជាតិនេះដោយយកចិត្តទុដាក់ ក៏ដូចជាជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ៕

 

About The Author

ព័ត៌មានផ្សេងៗ