រំជួលចិត្ត! ក្មេងប្រុសអ៊ុយក្រែនម្នាក់ ប្រថុយជីវិតដើរម្នាក់ឯងចម្ងាយជិត ១,០០០ គីឡូម៉ែត្រ ទៅកាន់ព្រំដែនប្រទេសស្លូវ៉ាគី ដោយមានតែថង់បង្វេចមួយ និងលេខទូរស័ព្ទសរសេរលើខ្នងដៃ ដើម្បីរកកន្លែងមានសុវត្ថិភាព

Spread the love

ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ បានធ្វើដំណើរចម្ងាយ ៦០០ ម៉ាយ (៩៦៥ គីឡូម៉ែត្រ) ពីភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ទៅកាន់ព្រំដែនប្រទេសស្លូវ៉ាគីដោយខ្លួនឯង ដោយមានត្រឹមតែថង់ច្រកខោអាវ លិខិតឆ្លងដែន និងលេខទូរស័ព្ទ ដែលសរសេរនៅលើដៃរបស់គាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។ មូលហេតុដែលគាត់ត្រូវធ្វើដំណើរផ្លូវឆ្ងាយម្នាក់ឯង គឺដោយសារម្តាយរបស់គាត់ជាប់គាំងនៅក្នុងក្រុង Zaporizhzhia, ជាកន្លែងដែលទាហានរុស្ស៊ីបានវាយយករោងចក្រថាមពលកាលពីសប្តាហ៍មុន។

ជាសំណាងល្អអ្នកស្ម័គ្រចិត្តនៅព្រំដែនអាចទាក់ទងទៅខាងគ្រួសាររបស់គាត់នៅឯប្រទេសស្លូវ៉ាគីបាន តាមរយៈលេខទូរស័ព្ទសរសេរនៅលើដៃរបស់គាត់ ដូច្នេះហើយគាត់មិនបានវង្វេងផ្លូវទៅណានោះទេ។ ក្មេងប្រុសម្នាក់នេះ បានទទួលនូវការកោតសរសើរពីមហាជន ជាមួយនឹងស្នាមញញឹម ភាពក្លាហាន និងការប្តេជ្ញាចិត្តទៅឱ្យដល់គោលដៅរបស់គាត់។នៅក្នុងការបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយបានសរសេរថា៖«អ្នកស្ម័គ្រចិត្តបានមើលថែគាត់ ផ្ដលចំណីអាហារ និងភេសជ្ជៈដល់គេ ដែលពួកគេបានវេចខ្ចប់អាហារសម្រាប់ការធ្វើដំណើរបន្ទាប់។ អរគុណចំពោះលេខទូរស័ព្ទនៅលើដៃរបស់គាត់ និងក្រដាសមួយសន្លឹកនៅចង្កេះរបស់គាត់ ក្មេងប្រុសនោះអាចទាក់ទងមនុស្សជាទីស្រលាញ់របស់គាត់ ដែលមករករូបគេនៅពេលក្រោយ ហើយរឿងទាំងមូលក៏បញ្ចប់ទៅដោយល្អ»។

របាយការណ៍ក្នុងស្រុកបានណែនាំថា ម្តាយរបស់ក្មេងប្រុសត្រូវស្នាក់នៅប្រទេសអ៊ុយក្រែន ដើម្បីមើលថែសាច់ញាតិដែលឈឺផ្សេងទៀត។ ប៉ុន្មានម៉ោងបន្ទាប់ពីក្មេងប្រុសបានទៅដល់កន្លែងសុវត្ថិភាព ម្តាយរបស់គាត់ឈ្មោញ Júlia Pisecká បានប្រាប់ថា កូនប្រុសរបស់គាត់អាចទៅដល់ព្រំដែនដោយរថភ្លើង នៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែកនៅក្នុងហ្វេសប៊ុកដោយប៉ូលីសនៃសាធារណរដ្ឋស្លូវ៉ាគី។ ទន្ទឹមនឹងនេះដែរ បងប្អូនរបស់គាត់ផ្សេងទៀតក៏បានទៅដល់ប្រទេសស្លូវ៉ាគីដូចគ្នា៕

 

About The Author

ព័ត៌មានផ្សេងៗ