ច្បាស់ដូចថ្ងៃ! មានស្ត្រីចំណាស់ម្នាក់ មកពន្យល់សប្តិឲ្យទៅជីកកំណប់ លុះពេលចាប់ផ្តើមជីកក៏ឃើញ ពាងខ្មៅតូចមួយ ដោយក្នុងនោះពោរពេញទៅដោយ…

Spread the love

សារព័ត៌មាន News Daily Online បានរាយការណ៍ថាអ្នកភូមិនៅភូមិបៀភូលេខ ១១ ឃុំផៃ ស្រុករតនបុរី ខេត្តសុរិន្ទ បានជីករកឃើញពាងបុរាណចំណាស់ពណ៌ត្នោតមួយ បន្ទាប់ពីមានស្ត្រីវ័យចំណាស់ក្នុងឈុតសម្លៀកបំពាក់បែបបុរាណម្នាក់ បានពន្យល់សប្តិប្ដីប្រពន្ធមួយគូរ ឲ្យទៅជីកយកកំណប់មាសដែលនៅជាប់នឹងដើមឬស្សីនៅខាងជើងផ្ទះរបស់ប្ដីប្រពន្ធមួយនោះ។លោកឡាវអាយុ ៥០ ឆ្នាំដែលជាម្ចាស់សុបិន្ដបាននិយាយថា មានយាយចំណាស់ម្នាក់ស្លៀកពាក់បែបបុរាណមកពន្យល់សប្ដិខ្លួន និងប្រពន្ធរបស់គាត់ចំនួន៥ដង ដោយនៅក្នុងសុបិន្ដនោះ លោកនិងប្រពន្ធត្រូវបានលោកយាយចំណាស់ស្លៀកពាក់ខ្មៅបុរាណដែលមានសក់វែងដើរចូលបន្ទប់ រួចបាននាំខ្លួននិងភរិយាដើរទៅកន្លែងកំណប់ពាងមាសមួយកន្លែងនៅចំហៀងព្រៃឬស្សីនៅខាងជើងផ្ទះ បន្ទាប់ពីជីកពាងបុរាណតូចមួយនោះឡើងមក ស្ដ្រីចំណាស់រូបនោះក៏បានបាត់ខ្លួនមួយរំពេច។

លុះពេលព្រឹកបន្ទាប់លោកឡាវ និងប្រពន្ធ បានទៅជីកកំណប់តាមលោកយាយចំណាស់នោះដែលបានមកពន្យល់សុបិន្ដដល់រូបខ្លួន លុះពេលជីកទៅក៏ស្រាប់តែឃើញថាមានពាងបុរាណតូចមួយពិតមែន ប៉ុន្ដែនៅពេលដែលលោកនិងភរិយាបានបើកពាងនោះពុំមានឃើញអ្វីនោះឡើយ ពោលគឺឃើញតែដីខ្សាច់ពេញពាងតែប៉ុណ្ណោះ ដែលធ្វើឲ្យលោកនិងភរិយាមានការខកចិត្តជាខ្លាំង។ក្រោយពីជីកបានមួយយប់ ក៏មានតាចាស់ម្នាក់បានមកពន្យល់សុបិន្ដដោយបានយកខ្សែកមាសមកពាក់ឲ្យលោក មុនពេលលោកតាចំណាស់នោះចាកចេញទៅក៏បានផ្ដល់នូវលេខឆ្នោត ៣ លេខដល់រូបលោកផងដែរ ដោយលេខ ៣ ខ្ទង់នោះគឺ ៩៩០៕

 

About The Author

ព័ត៌មានផ្សេងៗ