ស្តាប់លោកឧកញ៉ាអ៊ុច សម្បត្តិនិយាយពីការដាំដើ មលុយថាតើផ្តល់ផលប្រយោជន៍និងមានសារសំ ខាន់អ្វីខ្លះ?

Spread the love

ភ្នំពេញ: ជាការពិតណាស់មនុស្សយើងម្នាក់ៗតែង តែមានសេចក្តីប្រាថ្នាដូចគ្នាគឺការរស់នៅដោយមានសេចក្តីសុខនិងសុភមង្គលសម្រាប់រង្វង់ក្រុមគ្រួសារនីមួយៗ។ប៉ុន្តែទាក់ទងទៅនិងរឿងជំនឿឯណ្ណោះវិ ញអាចមានខ្លះដូចគ្នានិងខ្លះទៀតមិនដូចគ្នាទេទាំ ងនេះគឺអាស្រ័យលើចិត្តបុគ្គលរៀងខ្លួនៗប៉ុណ្ណោះ។ដោយឡែកបើក្រឡេកចាប់អារម្មណ៍មកមើលលោ កឧកញ៉ាចិត្តធម៌ អ៊ុច សម្បត្តិ ឯណ្ណេះវិញគឺថ្មីៗនេះលោកឧកញ៉ាបានបង្ហាញពីការដាំដើមលុយដែលជាជំនឿមួយថាការដាំដើមលុយអាចនាំសេចក្តីសុខ ចម្រើនដល់ក្រុមគ្រួសាររបស់យើង។រឹតតែពិសេសទៀតនោះពេលណាដើមកាន់តែរីកលូតលាស់ល្អនោះរាសីយើងក៏កាន់តែឡើងតាមនេះផងដែរ។

ជាក់ស្តែងលោកឧកញ៉ា សម្បត្តិក៏បានបង្ហោះវីដេអូភ្ជាប់និងខ្លឹមសារខ្លីដីដោយបង្ហាញថាគេថាខ្ញុំញញឹ មស្រស់រាល់ថ្ងៃអញ្ចឹងរាសីឡើងណាស់ឥឡូវដើម លុយចេញសន្លឹក៨បន្ថែមទៀតហើយដើមលុយស ន្លឹក៨ម្ចាស់រាសីឡើង(អ្នកលក់ប្រាប់)។លោកឧក ញ៉ាបានបញ្ជាក់ថាចាប់ពីពេលនេះលោកនឹងធ្វើការសង្កេតឬតាមដានចង់ដឹងថាវានឹងមានលទ្ធផលប្រែប្រួលបែបណា។លោកឧកញ៉ា សម្បត្តិ បន្ថែមថានៅពេលបានលទ្ធលបែបណានោះគឺលោកនឹងជម្រាបជួនមហាជនពេលក្រោយទៀត។ម្យ៉ាងទៀតលោកឧកញ៉ាក៏បានផ្តាំផ្ញើរដែរថាយើងកុំចេញតែជឿគេពេក តែបើជឿគឺជឿដោយបញ្ញាហើយអ្វីដែលបងប្អូនបានឃើញក៏ជាបទពិសោធន៍ជីវិតមួយផងដែរ៕

About The Author

ព័ត៌មានផ្សេងៗ