លោកស្រី សយ ស្រីលក្ខណ៍ បានទទួលមរណភាពហើយ បង្កការភ្ញាក់ផ្អើល

Spread the love

ប្រទេសបារាំង៖ នៅមិនទាន់ទទួលបានដំណឹងលម្អិតអំពីរឿងរ៉ាវ នៃការទទួលមរណភាព របស់លោកស្រីនៅឡើយប៉ុន្តែដំណឹងនេះបានធ្វើឲ្យទស្សនិកជនដែលធ្លាប់បានស្គាល់លោកស្រីមានការសោកស្តាយជាខ្លាំងហើយដំណឹងបឋមបានលើកឡើងថាលោកស្រីទទួលមរណភាពដោយសារជំងឺគាំងបេះដូង។ទស្សនិកជនជាច្រើនពិសេសអ្នកក្នុងចង្កោមសិល្បៈបានបង្ហាញការភ្ញាក់ផ្អើលនិងសោកស្តាយជាខ្លាំងក្រោយពីគេទទួលបានដំណឹងថា អតីតតារាភាពយន្តទសវត្សរិ៍ទី៩០ លោកស្រី សយ ស្រីលក្ខណ៍ បានទទួលមរណភាពហើយកាលពីម្សិលមិញនេះនៅក្នុងប្រទេសបារាំង។

លោកស្រីសយ ស្រីល្ខណ៍នៅទីម៉ា ធ្លាប់ត្រូវបានទស្សនិកជនស្គាល់តាមរយៈការសម្តែងក្នុងភាពយន្ត និងបទចម្រៀងខារ៉ាអូខេហើយលោកស្រីត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងតួអង្គកាចឆ្នាស់ឆ្នើមនោះ។តារាសម្តែងលោកសាវិនហ្វីលីពបានបង្ហោះសារមុននេះដោយបាន”សូមចូលរួមរំលែកទុក្ខដល់អ្នកនាងសយស្រីល្ខណ៍(ទីម៉ា)អតីតតារាសម្ដែងល្បីឈ្មោះម្នាក់ដែលបានចេញទៅរស់នៅប្រទេសបារាំងយូរឆ្នាំហើយ។ នាងធ្លាប់ថតចម្រៀងKaraoke ជាមួយខ្ញុំក្នុងផលិតកម្មឆ្លងដែនកាលពីជាង២៥ឆ្នាំមុន”។

សិល្បករជាច្រើនដែលបានដឹងដំណឹងនេះបានបង្ហោះសារចូលរួមរំលែកទុក្ខជាហូរហែក្នុងនោះលោកហ្វែ សំអាងក៏បានបញ្ជាក់ដែរថាលោសក្រីសយស្រីល្ខណ៍ហៅទីម៉ាធ្លាប់សម្តែងក្នុងភាពយន្តដែលោកដឹកនាំគឺរឿង“ពិសស្នេហ៍”។ជាមួយគ្នានេះដែរតារាសម្តែងអ្នកនាងទេពបុទុមក៏បានបញ្ជាក់អំពីដំណឹងមរណភាពរបស់អតីតតារាស្រីរូបនេះផងដែរ និងបានកោតសរសើរអំពីអត្តចរិកបុគ្គលិកលក្ខណៈរបស់លោកស្រី ដែលមានជាមនុស្សរួសរាយរាក់ទាក់ក្រម៉ិចក្រមើមគឺជាទីស្រលាញ់ចូលចិត្តហើយលោកស្រីពិតជាសោកស្តាយដែលទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះ៕

About The Author

ព័ត៌មានផ្សេងៗ