គំរូណាស់ !លោកឧកញ៉ា សម្បត្តិ និងលោកជំទាវធ្វើបុណ្យសាងកុសលរួមគ្នាផ្សងកើតជាតិណាៗបា នក្លាយជាប្តីប្រពន្ធនឹងគ្នារហូត !
ភ្នំពេញ:អគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្តៅគឺលោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ហ៊ឹម សុភ័គ្រ បច្ចុប្បន្នត្រូវបានគេមើលឃើញថាមិនត្រឹមតែជោគ ជ័យលើមុខជំនួញនិងទទួលបានការគាំទ្រច្រើនពី អតិថិជននោះទេគឺថែមទាំងទទួលបានការកោសសរសើរពីមហាជនទៅលើទឹកចិត្តដ៏ល្អរបស់ពួកគា ត់ទៀតផង។ជាមួយគ្នានេះដែររឿងដែលគេកាន់តែគោរពឲ្យតម្លៃលើស្នេហាររបស់លោកឧកញ៉ា សម្បត្តិ និងលោក ជំទាវ ហ៊ឹម សុភ័គ្រ ទៀតនោះដោយសារតែចំណង ស្នេហាដ៏ត្រជាក់ហើយកក់ក្តៅពីសំណាក់លោកឧក ញ៉ានិងលោកជំទាវតែងតែបង្ហាញគំរូយ៉ាងល្អសម្រា ប់មហាជនទូទៅខណ:ដែលក្តីស្នេហាមួយនេះក៏ត្រូ វបានគេចាត់ទុកថាជាស្នេហាដ៏អមត:ទៀតផង។ម្យ៉ាងទៀតរាល់សកម្មភាពលោកឧកញ៉ាងក៏តែងតែបង្ហាញពីភាពផ្អែមល្ហែមនិងមានសេចក្តីសុខបំផុត ។
ដោយឡែកចាប់អារម្មណ៍អំពីការធ្វើបុណ្យឬចែករំ លែកក្តីស្រលាញ់របស់លោកឧកញ៉ានិងលោកជំ ទាវឯណ្ណេះវិញគឺលោកទាំង២តែងជួយដល់មនុស្សមួយចំនួនដែលទន់ខ្សោយនៅជុំវិញខ្លួនជានិច្ច។រីឯការធ្វើបុណ្យនៅតាមទីវត្តអារាមលោកឧកញ៉ានិងលោកជំទាវតែងបង្ហាញវត្តមានជាបន្តបន្ទាប់ដោយស្នាមញញឹមរីករាយបំផុត។ជាក់ស្តែងមុននេះលោកជំទាវ ហ៊ឹម សុភ័គ្រ បានប ង្ហោះថាគិតល្អ ធ្វើល្អ និយាយល្អកុំបៀតបៀនអ្នកដ៏ទៃ ធ្វើបុណ្យច្រើនៗចំរើនសុខ ចិត្តស្ងប់ត្រជាក់ត្រជុំ ។វត្តគល់ទទឹងស្រស់ស្អាតណាស់។ចំណែកលោកឧកញ៉ា សម្បតិ្ត ក៏បានលើកឡើងដែរថាសាងកុស លផលបុណ្យរួមគ្នាអោយបានច្រើនកើតជាតិណាៗអោយយើងបានជាប្តីប្រពន្ធនឹងគ្នាគ្រប់ៗជាតិ។ខ្លឹម សារនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមពោ លសរសើរមិនពីមាត់ចំពោះស្នេហារបស់លោកឧក ញ៉ានិងលោកជំទាវ៕