សង្សារដៀលប៉ូ.លិស ខាងប្រុសស្នេហ៍ចេញមុខសុំទោសជំនួស
ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូបញ្ច្រាសទិសដៅចរា.ចរណ៍ ក៏ត្រូវសមត្ថកិច្ចធ្វើការផា.កពិន័.យ ដោយសារតែខ្ជិលទៅបង់ពិ.ន័យដោយខ្លួនឯងក៏ផ្ញើតាមម៉ូតូឌុបទៅបង់ពិ.ន័យស្រាប់តែយុវតីជាសង្សារមិនបានដឹង ធ្វើឲ្យមានការយល់ច្រឡំ ក៏ប ង្ហោះហ្វេបុកចោទប្រកាន់ថាសមត្ថកិច្ចពិ.ន័យលើសកំណត់ (ទារលុយលើស) ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីចរា.ចរណ៍ តែចុងក្រោយភាគីយុវជនជាសង្សារ ក៏បានចេញមុខសុំទោ.សជំនួសសង្សាររបស់ខ្លួន។
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងគណនេយ្យហ្វេបុកឈ្មោះkacaluckyបានឲ្យដឹងថា៖អាខោនខាងលើនេះសរសេរបង្ហោះព័ត៌មានមិនពិតក្នុងបណ្តាញសង្គមហ្វេបុកដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនិងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការបកស្រាយបំភ្លឺនិងបញ្ជាក់ជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថាទាក់ទងទៅនឹងករណីមន្ត្រីនគរបាលចរា.ចរណ៍ឃា.ត់ម៉ូតូល្មើ.សជិះប.ញ្ច្រាសទិសនៅចំណុចកោះពេជ្រកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅ ចុះអនុវត្តន៍ច្បាប់ចរា.ច.រណ៍ផ្លូវគោក និងផា.កពិ.ន័យនៅចំណុចកោះពេជ្រ។
ហើយបានឃា.ត់ម៉ូតូមួយគ្រឿងដែលជិះម៉ូតូបញ្ជ្រាស់ទិសចូលគោលដៅសមត្ថកិច្ចកំពុងរឹតបន្តឹងអនុវត្តច្បា.ប់ចរា.ចរណ៍ផ្លូវគោក ដោយសមត្ថកិច្ចបានពិន័យ១០០០០០រៀល ហើយលុយ៥០០០រៀលទៀត គឺតំលៃសេវាម៉ូតូឌុបដែលពួកគាត់ជិះទៅផា.កពិ.ន័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បន្ទាប់ពីបានឃើញគណនេយ្យហ្វេបុកខាងលើសរសេរបង្ហោះពាក្យសម្តីមិនសមរម្យក្នុងគោលបំណងអា ក្រក់ប.ង្ខូចកិ.ត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តន៍ច្បា.ប់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទីកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការកោះហៅម្ចាស់ម៉ូតូល្មើសដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺដោយធ្វើការសុំទោ.សជាសាធារណៈនិងធ្វើកិច្ចសន្យាទទួលស្គាល់កំហុសរបស់ខ្លួន មិនឲ្យមានករណីនេះកើតឡើងលើកក្រោយ។