ផលកម្មឬម៉េច លឺថាកងទ័ពរុស្សីច្រើននាក់ធ្លាក់ខ្លួនឈឺ ហើយឥឡូវដកថយពីទីតាំងដំបូង ដែលពួកគេដណ្ដើមបានហើយ!

Spread the love

តាមមន្ត្រីអ៊ុយក្រែនបាននិយាយថា ទាហានរុស្ស៊ី បាន និងកំពុងចាកចេញពីទីក្រុង Chernobyl ជាក្រុងដំបូងដែលទាហានរបស់ពូទីន ដណ្ដើមបានតាំងពីការលុកលុយថ្ងៃទី១កាលពីថ្ងៃទី ២៤ កុម្ភៈ។ ការដកថយនេះ មានដំណឹងថា ពួកគេឆ្ពោះទៅព្រំដែនជាមួយប្រទេសបេឡារុស្សវិញ។កងប្រតិបត្តិករនុយក្លេអ៊ែររបស់ អ៊ុយក្រែន បានប្រកាសពីការដកថយនេះកាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានរបាយការណ៍ថា ទាហានរុស្ស៊ីមួយចំនួនបានធ្លាក់ខ្លួនឈឺ “យ៉ាងលឿន”។យ៉ាងណាក៏ដោយ របាយការណ៍ ក៏បានបង្ហាញថា មានទាហានរុស្សីតិចតួចដែរ ដែលនៅសេសសល់នៅរោងចក្រដែលលែងដំណើរការនោះ។ ជាមួយគ្នានឹងការដកថយពីទីតាំងដែលពួកគេគ្រប់គ្រងបានទី១នៃការលុកលុយកាលពីជាង១ខែមុន ប្រតិបត្តិករ Energoatom បាននិយាយថា យោធារុស្ស៊ី ក៏កំពុងរៀបចំចាកចេញពីទីក្រុង Slavutych ដែលក្បែរនោះដែរ។

មិនទាន់របាយការណ៍ជាក់លាក់នៅឡើយថា អ្វីជាមូលហេតុ កងទ័ពរបស់លោកវ្ល៉ាឌីមៀ ពូទីន ចាកចេញពីទីក្រុង Chernobyl ដែលត្រូវបានរឹបអូសនៅថ្ងៃទី 24 ខែកុម្ភៈនោះ។ ប៉ុន្តែវាកើតឡើងបន្ទាប់ពីការអះអាងថា ទាហានរុស្ស៊ីរាប់សិបនាក់បានធ្លាក់ខ្លួនឈឺដោយ “ជំងឺវិទ្យុសកម្មស្រួចស្រាល” កើតចេញពីកន្លែងនោះ។បុគ្គលិកម្នាក់នៅទីភ្នាក់ងាររដ្ឋអ៊ុយក្រែន ដែលមើលការខុសត្រូវលើតំបន់ហាមឃាត់ បានប្រាប់បន្ថែមទៀតថា ទាហានរុស្ស៊ីដែលរង ‘វិទ្យុសកម្ម’ ត្រូវបានដឹកចេញតាមរថយន្តក្រុង ទៅកាន់គ្លីនិចនៅប្រទេសបេឡារុស្សដើម្បីព្យាបាល៕

About The Author

ព័ត៌មានផ្សេងៗ