មិនដឹងកូនចៅអ្នកណាខ្លះទេ.. រថយន្តដឹកពលករខ្មែរទៅធ្វើការនៅថៃ បុកពីក្រោយរថយន្តសណ្ដោងកង់១៨ ស្លា..ប់២របួសធ្ង..ន់ស្រាល១២នាក់

Spread the love

ថៃ ៖ កាលពីវេលាម៉ោង០២និង៥៥នាទីទាបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សារព័ត៌មានថៃរាយការណ៍ថា ៖ សមត្ថកិច្ចនគបាលស៊ើបសួរស្រុកទីរួមខេត្តស្រះកែវ បានទទួលសេចក្ដីរាយការណ៍មានឧបត្តហេតុរថយន្តប៊ិចអាប់ បង្កពីក្រោយរថយន្តផ្ទុកទំនិញធន់ធ្ងន់ បណ្ដាលឲ្យមានមនុស្សស្លាប់និងរងរបួស ជាច្រើននាក់ ហើយកម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ រួមជាមួយមន្រ្តីសង្រ្គោះខេត្តស្រះកែវផងដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ៣៥៩ ស្រះកែវ-ខៅហ៊ីនសន ស្ថិតក្នុងភូមិម៉ៃប្រៃវ៉ាល់ ឃុំស្រះខ្វាន់ ស្រុកទីរួមខេត្តស្រះកែវ ដោយរថយន្តភីកអាប់តូយ៉ូតា វីហ្គោ ពាក់ស្លាកលេខ กท2559 ស្រះកែវ ដែលអ្នកបើកមានឈ្មោះ លិឃីត ធម្មប្រះឌិត អាយុ៣០ឆ្នាំ ជាជនជាតិថៃ បានបុកពីក្រោយរថយន្តសណ្ដោងកង១៨ ពាក់ស្លាកលេខ71-4185 រៈយ៉ង អ្នកបើកមានឈ្មោះ ចុះសេន ខុនតាល។

ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរថយន្តដែលជួបគ្រោះថ្នាក់នោះ បានរកឃើញថាមានអ្នករងរបួសធ្ងន់-ស្រាលជាច្រើន និងអ្នកស្លាប់នៅកន្លែងកើតហេតុចំនួន២នាក់ គឺប្រពន្ធអ្នកបើករថយន្តភីកអាប់ជនជាតិថៃ និងក្មេងប្រុសខ្មែរ នៅមិនទាន់ដឹងឈ្មោះ អាយុប្រមាណ១ខួប ដោយឡែកអ្នករងរបួសរួមមានឈ្មោះ:១-ជុលនិ ភេទស្រី អាយុ២៣ឆ្នាំ,២-ឈ្មោះ ប្រែ ភេទស្រី អាយុ២០ឆ្នាំ,៣-ណាម ជីន ប្រុស អាយុ៤៣ឆ្នាំ,៤-សៃនៀង ស្រី អាយុ២០ឆ្នាំ,៥- រ៉ៃ សេរិន ប្រុស អាយុ៣៨ឆ្នាំ,៦-MR.OUT SOEURTH អាយុ៣៦ឆ្នាំ,៧- នួតពីង ស្រី អាយុ៣៨ឆ្នាំ,៨- តែន សែត ប្រុស អាយុ១៨ឆ្នាំ,៩- ស្រីណូ ភេទស្រី អាយុ១៧ឆ្នាំ,១០- ដេក សៀន ប្រុស អាយុ២៥ឆ្នាំ,១១-ដួង ចន្ទ័ ស្រី អាយុ៤៣ឆ្នាំ ដែលអ្នករងរបួស១១នាក់ខាងលើជាពលករខ្មែរ ។

ដោយឡែកឈ្មោះ លិឃីត ធម្មប្រះឌីត ប្រុស អាយុ៣០ឆ្នាំជនជាតិថៃ ជាមេខ្យល់និងជាអ្នកបើករថយន្តភីកអាប់។យ៉ាងណាក៏ដោយ ក្រោយពីការសួរនាំជំហ៊ានដំបូងរបស់សមត្ថកិច្ច ឈ្មោះ លកឃីត បានប្រាប់ថា បានទទួលការទំនាក់ទំនងពីក្រុមបណ្ដាញនាំពលករខ្មែរ អោយមកទទួលពលករខ្មែរនៅបរិវេណតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងទឹកដីស្រុកខ្លងហាត មានព្រំប្រទល់ជាប់ជាមួយស្រុកអារញ្ញ ដោយឲ្យដេកនៅស្រុកភ្នំសារខាម ខេត្តឆះឈើងសៅ ចំនួន១២នាក់ សរុបអ្នកធ្វើដំណើរទាំងអស់១៤នាក់ នៅពេលទៅដល់គោលដៅនិងបានទទួលប្រាក់ថ្លៃឈ្នួលពីពលករខ្មែរ ដោយអ្នកបើករថយន្តគ្រោះថ្នាក់បានរងរបួស ។ ដោយឡែកអ្នករងរបួសជនជាតិខ្មែរទាំងអស់ សមត្ថកិច្ចនិងក្រុមសង្រ្គោះ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចព្រះយុបរាជស្រះកែវ៕

About The Author

ព័ត៌មានផ្សេងៗ