យុវតីម្នាក់បើកម៉ូតូជ្រុលទៅបុ.កជាមួយរថយន្តស៊េរីទំនើប ត្រូវម្ចាស់រថយន្តទារសំណង៥ម៉ឺនដុល្លារ តែព្រោះតែមូលហេតុនេះ ទើបហែ`កលុយ១០០ដុល្លារចោល

Spread the love

ភ្នំពេញ ៖ យុវតីម្នាក់បានរ.ងរ.បួសស្រា.ល ដោយសារតែមានការភិតភ័យពេក ទើបអង្គុយយំ ក្រោយពីជិះម៉ូតូជ្រុលទៅបុ.កជាមួយរថយន្តស៊េរីទំនើបមួយគ្រឿង ធ្វើឲ្យខូចខាត ហើយម្ចាស់រថយន្តទារសំណងរហូតដល់ទៅ៥ម៉ឺនដុល្លារ។ហេតុការណ៍ខាងលើនេះបានកើកឡើងកាលពីវេលាម៉ោង ២ និង១៥រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

មុនកើតហេតុយុវតីខាងលើនេះបានជិះម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌សលាយខៀវ ពាក់ផ្លា.កលេ.ខភ្នំពេញ 1HL-9890 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុ.ករថយន្តម៉ាក TOYOTA HiLux revo ពណ៌ស គ្មានផ្លា.កលេខ ដែលបើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីជើងមកត្បូង បណ្ដាលឲ្យបែ.កកញ្ចក់មើលក្រោយ ហើយខូ.ចខា.តទ្វារមុខខាងស្ដាំបន្តិច រីឯម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ហើយម្ចាស់ម៉ូតជាយុវតីរ.បួ.សស្រាល។

ក្រោយកើតហេតុស្រាប់តែ ភាគីខាងរថយន្តបានទារសំណងពីយុវតីចំនួន៥ម៉ឺនដុល្លារ ព្រោះលើកហេតុផលថារថយន្តគាត់ទើបទិញមកថ្មី មិនទាំងទាន់បានចាបផ្លា.កលេខផង។ យ៉ាងណា សមត្ថកិច្ចមូលដ្ឋានបានចុះដល់ ហើយទុកពេលឲ្យតំណាងភាគីខាងម៉ូតូចរចា ជាមួយភាគីរថយន្ត បានចុះមកនៅ៤ពាន់ដុល្លារ តែភាគីខាងម៉ូតូ មានលទ្ធភាពសងត្រឹមតែ១០០ដុល្លារ ទើបម្ចាស់រថយន្តព្រមយក១០០ដុល្លារ រួចក៏ហែកលុយចោលនៅកន្លែងកើតហេតុដើម្បីឲ្យអស់ច.ង្រៃ៕

About The Author

ព័ត៌មានផ្សេងៗ