ទឹកចិត្តពេញបេះដូង អ៊ុក ដារ៉េត កាលៈទេសៈណាមិនចោលភេទទី៣ រងអំពើហឹង្សា

Spread the love

ពិតណាស់ អ៊ុក ដារ៉េត ជាតារាភេទទី៣ ដែលពោរពេញដោយ ការតស៊ូ មិនត្រឹមតែជួយខ្លួនឯង ប៉ុណ្ណោះទេ តែតមែងបើកចិត្ត ជួយលើកទឹកចិត្ត បណ្តាភេទទី៣ ផ្សេងៗទៀតដែលជួបបញ្ហា មិនចោលឡើយ។ ទឹកចិត្តពេញបេះដូង នេះតាំងពីដើមមក ជាទម្លាប់ បើទោះជា ខ្លួន មិនសូវសម្បូរហូរហៀរ ទ្រព្យធន បែបណា ក៍មិនមើលរំលង។ថ្មីៗនេះ អ៊ុក ដារ៉េត បានចុះជួយ ដល់ ភេទទី៣ ម្នាក់ដែលរង នូវរបួស លើផ្ទៃមុខ ហើយ ខ្វះដោយជំនួយ ទីទ័ល។ ឃើញបែបនេះ ដារ៉េត បានកំពុងមមាញឹក ការងារ ឆ្លៀតគៀងគង ប្រកាស រកជំនួយ បានខ្លះៗ មិនច្រើនក្តី ក៍បានសម្រួល ដល់អ្នកកំពុងត្រូវការយក ដោះទ័ល បានមួយអន្លើដែរ។

កាយវិការល្អ ចេញពីបេះដូងនេះហើយ ដារ៉េត រមែងជួប នៅអ្វីដែល ល្អក្នុងរស់នៅ ដោយជួបបគ្គល មានទឹកចិត្ត អាណិតស្រឡាញ់ ដូចពាក្យថា អំពើល្អមិនសាបសូន្យ។
អ៊ុក ដារ៉េត ក្រៅពីចេះច្រៀង ក៍ជាប្រធានក្រុមដឹកនាំសម្តែង និងជា អ្នកប្រឹក្សាយោបល់ ដល់ក្រុមបុរស ស្រឡាញ់បុរស អោយចេះការពារ មេរោគអេដស៍ តាមរយៈការមានដៃគូច្រើន។ ក្រៅពីនេះ ឃើញថា មានវត្តមានសម្តែង តាមផលិតកម្មមួយចំនួនជាហូរហែរ។ ថ្មីៗនេះឃើញមានវត្តមាន ជាមួយ ជំទាប សេង ហាន ដោយលេចឭថា បានការងារខ្លះទាក់ទង ផ្សាយផលិតផល សុខភាព នៅទីនោះផងដែរ។

 

About The Author

ព័ត៌មានផ្សេងៗ