អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំកសាងផែនការ ទីផ្សារ និងការធ្វើពាណិជ្ជកម្មដោយផ្ទាល់

0
Spread the love
នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​រវាងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងរដ្ឋបាលខេត្តកំពង់ចាម​ រួមជាមួយសភាពាណិជ្ជកម្មកម្ពុជា ប្រចាំខេត្ត​ ដេីម្បីពិភាក្សាការងារកសាងផែនការ ទីផ្សារកសិផល​ និងការធ្វេីពាណិជ្ជកម្មដោយផ្ទាល់ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។
បើតាមរបាយការណ៍របស់សភាពាណិជ្ជកម្មខេត្តកំពង់ចាម បញ្ជាក់ថា លទ្ធភាពដែលសភាពាណិជ្ជកម្មខេត្ត កំពុងធ្វើបច្ចុប្បន្ន លើវិស័យស្រូវអង្ករ និងស្វាយចន្ទី មានដូចខាងក្រោម៖
១-ស្រូវ អង្គរ សភាពាណិជ្ជកម្ម មានលទ្ធភាពប្រមូលទិញបាន ចំនួន ២០០,០០០ (ពីរយពាន់) តោន/ឆ្នាំ។
-ផលិតអង្គរបាន ចំនួន ១០,០០០ (ដប់ពាន់) តោន/ខែ និង ១២០,០០០ (មួយរយម្ភៃពាន់) តោន/ឆ្នាំ។
២-ស្វាយចន្ទី សភាពាណិជ្ជកម្ម មានលទ្ធភាព
-ប្រមូលទិញបាន ចំនួន ១៥០,០០០ (មួយរយហាសិបពាន់) តោន/ឆ្នាំ ដោយផលិត (លីងឆ្អិន បកសំបក) បាន ចំនួន ៤០ (សែសិប) តោន/ខែ ស្មើនឹង ៤៨០ (បួនរយប៉ែតសិប) តោន/ឆ្នាំ ក្នុងនោះក៏មានផលដំណាំច្រើនមុខទៀត ដែលជាតម្រូវការទីផ្សារ រួមមាន ជ័រកៅស៊ូ ដំឡូងមី ចេក ជាដើម ។ល

       

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ