អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំកសាងផែនការ ទីផ្សារ និងការធ្វើពាណិជ្ជកម្មដោយផ្ទាល់
នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ចាម រួមជាមួយសភាពាណិជ្ជកម្មកម្ពុជា ប្រចាំខេត្ត ដេីម្បីពិភាក្សាការងារកសាងផែនការ ទីផ្សារកសិផល និងការធ្វេីពាណិជ្ជកម្មដោយផ្ទាល់ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។
បើតាមរបាយការណ៍របស់សភាពាណិជ្ជកម្មខេត្តកំពង់ចាម បញ្ជាក់ថា លទ្ធភាពដែលសភាពាណិជ្ជកម្មខេត្ត កំពុងធ្វើបច្ចុប្បន្ន លើវិស័យស្រូវអង្ករ និងស្វាយចន្ទី មានដូចខាងក្រោម៖
១-ស្រូវ អង្គរ សភាពាណិជ្ជកម្ម មានលទ្ធភាពប្រមូលទិញបាន ចំនួន ២០០,០០០ (ពីរយពាន់) តោន/ឆ្នាំ។
-ផលិតអង្គរបាន ចំនួន ១០,០០០ (ដប់ពាន់) តោន/ខែ និង ១២០,០០០ (មួយរយម្ភៃពាន់) តោន/ឆ្នាំ។
២-ស្វាយចន្ទី សភាពាណិជ្ជកម្ម មានលទ្ធភាព
-ប្រមូលទិញបាន ចំនួន ១៥០,០០០ (មួយរយហាសិបពាន់) តោន/ឆ្នាំ ដោយផលិត (លីងឆ្អិន បកសំបក) បាន ចំនួន ៤០ (សែសិប) តោន/ខែ ស្មើនឹង ៤៨០ (បួនរយប៉ែតសិប) តោន/ឆ្នាំ ក្នុងនោះក៏មានផលដំណាំច្រើនមុខទៀត ដែលជាតម្រូវការទីផ្សារ រួមមាន ជ័រកៅស៊ូ ដំឡូងមី ចេក ជាដើម ។ល