រឿង ក្តៅ-គគុក ទៀតហើយ…ករណី នគរបាលចរាចរណ៍..វា…យ កញ្ចក់ឡាន​👇

0
Spread the love

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​តាម​ឃាត់ ដោយ​ចោទប្រកាន់​ថា បាន​បើក​បុក​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​គោលដៅ តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ហើយ​បាន​ព្យាយាម​បើក​គេច ។

ទោះបីជា​យ៉ាងណា ខាង​ម្ចាស់​រថយន្ត​បាន​ចោទប្រកាន់​ថា គាត់​អត់​បាន​ខុស​អ្វី​នោះ​ទេ ត្រូវ​បាន​សមត្ថកិច្ច​មក​ឃាត់ ហើយ​វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​គាត់​ថែម​ទៀត ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​វិ​ថី​ភ្នំពេញ​-​ហាណូយ ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ រថយន្ត​ដែល​រង​ការ​ខូចខាត​បែក​កញ្ចក់​ម៉ាក​KIA ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២R ២៦១៤ បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្ត សញ្ញាណ ។

តាម​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​វិ​ថី​ភ្នំពេញ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​គោលដៅ​សមត្ថកិច្ច​ចរាចរណ៍ ដែល​ដាក់​គោលដៅ​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរា ចរណ៍ ក៏​ឃាត់​ឱ្យ​ឈប់ ដោយ​រថយន្ត​នោះ​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ អ្នកបើកបរ​រថយន្ត​ពុំ​បាន​ឈប់​ឡើយ គឺ​បាន​បើក​មក​បុក​សមត្ថកិច្ច ហើយ​មន្ត្រី​នគរបាល​ជាប់កិច្ចសន្យា​ម្នាក់ ក៏​បាន​តោង​រថយន្ត​តាម​ឃាត់​រហូត​ទៅ​ដល់​ដេប៉ូ​លក់​ម៉ា​ប​មួយ​កន្លែង ក៏​ឃាត់​បាន ហើយ​នាំ​មក​កាន់​គោលដៅ​វិញ ដើម្បី​សាកសួរ ។

ចំណែក​ខាង​ម្ចាស់​រថយន្ត​បានឱ្យ​ដឹង​ថា រថយន្ត​របស់​គាត់​ពុំ​បាន​ខុស​អ្វី​ឡើយ ។ នៅ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​គោលដៅ​នគរបាល​ចរាចរណ៍​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ នគរបាល​បាន​ហៅ​ឃាត់ ខណៈនោះ​គាត់​ពុំ​ឈប់​ក៏​បាន​បើករថយន្ត​ទៅ​មុខ ហើយ​មន្ត្រី​នគរបាល​ជាប់កិច្ចសន្យា​ម្នាក់​បាន​យក​អាយ​កូ​ម​វ៉ៃ​កញ្ចក់​រថយន្ត​បណ្ដាល​ឲ្យ​បែក និង​តោង​រថយន្ត​រហូត ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ ក៏​មានការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​នគរ បាល​បាន​ចោទ​ទៅ​លើ​ម្ចាស់​រថយន្ត​ថា បើក​បុក​សមត្ថកិច្ច ។ ចំណែក​ខាង​ម្ចាស់​រថយន្ត ក៏​បាន​ចោទប្រកាន់​ថា ខ្លួន​ពុំ​បាន​ខុស​អ្វី​ឡើយ ត្រូវ​បាន​មន្ត្រី​ជាប់កិច្ចសន្យា​វាយ​កញ្ចក់​រថយន្ត​របស់​គាត់​ឱ្យ​បែក ហើយ​តាម​ឃាត់​រថយន្ត​ទៀត ។ នៅ​ព្រឹក​នោះ មានការ​ឈ្លោះប្រកែក​គ្នា​ជា​ខ្លាំង​ផង​ដែរ ។

រថយន្ត និង​អ្នកបើកបរ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ឃាត់​បញ្ជូន​មក​កាន់​គោលដៅ រួច​ក៏​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ ។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​៤​រសៀល​ទៅ​ហើយ អ្នកបើកបរ​ត្រូវ​បាន​ឃាត់​សាកសួរ​នៅ​ការិយាល័យ​នៅឡើយ ។

តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​កើតហេតុ ការ​ផ្សព្វ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១​និង​១០​នាទី ជុំវិញ​បុរស​ម្នាក់​បាន​ចោទប្រកាន់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ច​រារ​ច​ណ៍​ផ្លូវគោក នៅ​គោលដៅ​ផ្លូវ​ហាណូយ ស្តុ​ប​ឱកាស​ខ្ញុំ ខណ្ឌ​សែន​សុខ ថា បាន​វាយ​កញ្ចក់​រថយន្ត​ខ្លួន​បណ្តាល​ឱ្យ​បែក ។

ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដដែល បាន​អញ្ជើញ​មន្ត្រី​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​៧​រូប​នៅ​គោលដៅ​ខាងលើ និង​យក​រថយន្ត​ម៉ាក Kia Frontier ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២R-២៦១៤ និង​អ្នកបើកបរ​រថយន្ត មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​សួរនាំ​អំពី​ហេតុការណ៍​កើតឡើង​ឱ្យ​បាន​ច្បាស់​លាស់ និង​ធ្វើ​របាយការណ៍​រាយការណ៍​ជូន​ស្នងការ ដើម្បី​ពិនិត្យ​សម្រេច ។

សូម​បញ្ជាក់​ថា កន្លង​មក ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ត្រី​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពេល​ចុះ​អនុវត្ត​បំពេញភារកិច្ច ត្រូវ​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដី​ថ្លៃថ្នូរ ឱ្យ​សមជា​កម្លាំង​នគរបាល​ជាតិ ដោយ​ត្រូវ​អនុវត្ត​ច្បាប់​ប្រកាន់​យក​វិធានការ​ជំនាញ និង​វិធានការ​ច្បាប់ ដោយ​ភាព​ម៉ត់ចត់​បំផុត កុំឱ្យ​ខូច​ឈ្មោះ ។

ដោយឡែក ​ចំពោះ​មន្ត្រី​ណា​ដែល​រក​ឃើញ​ថា អនុវត្ត​ការងារ​គ្មាន​វិន័យ ខ្វះ​ក្រមសីលធម៌ វិជ្ជាជីវៈ​ជា​នគរបាល​ជាតិ ត្រូវ​តែ​ទទួល​វិន័យ​របស់​នគរបាល​ជាតិ​ជា​ដាច់ខាត ដោយ​មិន​លើកលែង​នោះ​ទេ ។ ដោយឡែក​ចំពោះ​អ្នកបើកបរ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ករណី​ដែល​សមត្ថ កិច្ច​រក​ឃើញ​ល្មើសច្បាប់​ចរាចរណ៍ ក៏​ត្រូវ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ