សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា
សហគមន៍ប្រជាជនខ្មែររស់នៅប្រទេសជប៉ុនយ៉ាងច្រើនកុះករបាននាំគ្នាមករង់ចាំទទួលវត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសុក្រនេះ ប្រកបដោយក្តីសោមនស្សរីករាយ និងរំភើបក្រែលែង ខណៈដែលសម្តេចតេជោ នឹងអញ្ជើញធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ នៅក្នុងប្រទេសជប៉ុន។តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤...